ឆ្នាំ២០១៦​នេះ​ពេជ្រ​​សោភា​​ឆក់​យក​ដំណែង​រាជិនី​ហង្ស​មាស​ពី​សុគន្ធ​​កញ្ញា​វិញ



វា​​ពិត​ជា​រឿង​មិន​គួរ​អោយ​ជឿ​ដែល​​ សំទុះ​នៃ​ការ​គាំទ្រ​និង​កេរ្តិ៍​​ឈ្មោះ​របស់​​អ្នក​នាង​ពេជ្រ​ សោភា​បាន​ឡើង​ដល់​លំដាប់​កំពូល​ក្នុង​ប្រទេស។​​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​គេ​សង្កេត​ឃើញ​ថា​ កម្រិត​នៃ​ការ​គាំ​ទ្រ​របស់​ពេជ្រ​សោភា​ស្ថិត​នៅ​ក្នុង​លំដាប់​បង្គួរ​ប៉ុណ្ណោះ ដោយ​សារ​តែ​ពេល​នោះហង្សមាស​មិន​សូវ​បាន​បញ្ចេញ​បទ​​ល្អ​ៗ​អោយ​គាត់​ឡើយ​​ ហើយ​ខណៈ​នោះ​អ្នក​ណា​ក៏​ដឹង​ដែរ​ថា​សុគន្ធ​ កញ្ញា​ជា​តួ​ឯក​​​​របស់​ផលិត​កម្ម​ហង្ស​មាស។​ប៉ុន្តែ​​ត្រឹម​រយះ​ពេល​ដ៏​ខ្លី​ ក្រោយ​ការ​ចាប់​ដៃ​គូរ​ជាមួយ​ដេវីត​​និង​ងាក​មក​និពន្ធ​បទ​ចម្រៀង​​ថ្មី​ដោយ​ខ្លួន​ឯង​មក​ ការ​គាំទ្រ​របស់​ពេជ្រ​សោភា​ ផ្ទុះ​ខ្លាំង​ស្ទើរ​តែ​មិន​គួរ​អោយ​មិន​ជឿ។​អ្នក​ចូល​ចិត្ត​តាម​​ដាន​សង្គម​សិល្បៈ​ក៏​ដូច​ជា​បទ​ចម្រៀង​ យល់​ឃើញ​ថា​អ្នក​នាង​ពេជ្រ​ សោភា​ពិត​ជា​ខ្លាំង​មិន​ធម្មតា​ហើយ​ការ​ដែល​គាត់​នៅ​​ឈរ​ជើង​ហង្ស​មាស​ហាក់​គ្រាន់​តែ​នៅ​ក្នុង​នាម​ដឹង​គុណ​តែ​ប៉ុណ្ណោះ​ ពី​ព្រោះ​ទាំង​បទ​ភ្លេង​ ទំនុក​ច្រៀង​រួម​ទាំង​ដឹក​នាំ​សម្ដែង​គឺ​ពេជ្រ​ សោភា​មាន​សមត្ថភាព​ធ្វើ​បាន​ខ្លួន​ឯង​ទាំង​អស់​​ មិន​ចាំបាច់​ត្រូវ​រង់​ចាំ​អោយ​ហង្ស​មាស​ទម្លាក់​បទ​ធម្មតា​ៗ​អោយ​ច្រៀង​ដូច​មុន​ទេ។

ម្យ៉ាង​ទៀត​ការ​ដែល​កេរ្តិ៍​ឈ្មោះ​និង​សំទុះ​នៃ​ការ​គាំ​ទ្រ​រហូត​ក្លាយ​ជា​រាជិនី​ហង្ស​មាស​​មិន​មែន​ជា​រឿង​ចម្លែក​និង​ថ្មី​សម្រាប់​តារា​ចម្រៀង​រូប​នេះ​ឡើយ ដោយ​សារ​តែ​ដំណែង​នេះ​ជា​របស់​ពេជ្រ​ សោភា​ធ្លាប់​គ្រង​តាំង​ពី​មិន​ទាន់​មាន​ សុគន្ធ​ កញ្ញា​ចូល​ហង្ស​មាស​មក​ម្ល៉េះ​។យើង​ចាំ​មើល​ទាំង​អស់​គ្នា​ថា​នៅ​ឆ្នាំ​២០១៧​ខាង​មុខ​ អ្នក​នាង​ពេជ្រ​ សោភា​នឹង​នៅ​តែ​រក្សា​តំណែង​នេះ​បាន​ឬ​ក៏​ធ្លាក់​ទៅ​តារា​ចម្រៀង​ណា​ផ្សេង​ទៀត​៕

ដោយ៖ Sai

Share on Google Plus

0 comments:

Post a Comment