ទំនាក់​ទំនង​ក្រោយ​ឆាក​រវាង​ រាជ​និង​កញ្ញា​ដែល​គ្មាន​អ្នក​ដឹង



គេ​សង្កេត​ឃើញ​ថា​ក្រោយ​ពី​ការ​ផ្គូផ្គង​របស់​អ្នក​គាំទ្រ​និង​ហ្វេនៗ​រួច​មក​ ឆន សុវណ្ណា​រាជ​និង​ឱក​ សុគន្ធ​កញ្ញា​ហាក់​កាន់​តែ​ស្និទ្ធ​ស្នាល​លើស​ដើម​។​កាន់​តែ​ស្និទ្ធ​ស្នាល​នឹង​គ្នា​ កាន់​តែ​ធ្វើ​អោយ​កេរ្តិ៏​ឈ្មោះ​របស់​ពួកគេ​កាន់​តែ​ល្បី​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​នេះ​។​ជា​ទូ​ទៅ​មួយ​រយៈ​ចុង​ក្រោយ​ មហា​ជន​តែង​តែ​ចាប់​អារម្មណ៍​នឹង​ភាព​ផ្អែម​ល្ហែម​ របស់​ដៃ​គូ​ស្រី​ស្រស់​ប្រុស​ស្អាត​មួយ​គូ​នេះ​ បើ​ទោះ​ជា​ពួក​គេ​សុទ្ធ​តែ​មាន​ព័ត៌មាន​មាន​សង្សារ​រៀង​ខ្លួន​ហើយ​ក្ដី​។ជាក់​ស្ដែង​ទាំង​កញ្ញា​និង​រាជ​តែង​តែ​ហៅ​គ្នា​បែប​ដូច​គូ​សង្សារ​នៅ​មុខ​មហាជន​ និង​តែង​តែ​ផុស​រូប​រួម​គ្នា​នៅ​ពេល​ចូល​រួម​កម្មវិធី​ម្ដង​ៗ។​ បើ​ទៅ​ណា​មក​ណា​តែ​ពីរ​នាក់​បែប​នេះ​ ក៏​គ្មាន​អ្នក​ណា​មិន​គិត​មិន​បាន​ពី​ទំនាក់​ទំនង​ លើស​ពី​មិត្ត​រួម​ការងារ​ដែរ​។​ 

នៅ​ពេល​សួរ​ថា​តើ​ពួក​គេ​ពិត​ជា​ផ្អែម​ល្ហែម​ទាំង​នៅ​​ក្រៅ​ឆាក​និង​នៅ​លើ​ឆាក​ដែរ​ឬ​ទេ​? ឬ​ក៏​ពួក​គេ​យក​ស្ទាយ៏​តាម​តារា​ថៃ​ដែល​តែង​ធ្វើ​ផ្អែម​ល្ហែម​គ្នា​នៅ​លើ​ឆាក​ មុខ​កាមេរ៉ា​តម្រូវ​ចិត្ត​មហាជន​និង​ទាក់​ទាញ​ភាព​ល្បី​ល្បាញ​ តែ​ក្រោយ​ឆាក​ពួក​គេ​មាន​មនុស្ស​ជា​ទី​ស្រលាញ់​រៀង​ខ្លួន​?​ 

ចំពោះ​ចម្លើយ​នៃ​សំនួរ​មួយ​នេះ​គឺ​ដូច​ដែល​ចំណង​ជើង​យើង​ដាក់​អញ្ចឹង​ថា​ ទំនាក់​ទំនង​ក្រៅ​ឆាក​រវាង​អ្នក​ទាំង​ពីរ​វា​ជា​ទំនាក់​ទំនង​គ្មាន​អ្នក​ណា​ដឹង​។​ ដូច្នេះ​យើង​ខ្ញុំ​ក៏​មិន​ដឹង​ថា​វា​យ៉ាង​ម៉េច​ដែរ​ព្រោះ​មិន​សូវ​បាន​ចាប់​អារម្មណ៍​ចេះ​ចង់​ដឹង​រឿង​គេ​ដូច​អ្នក​ខ្លះ​ (អុះ😳! ចុះអ្នក​អាន​ហ្នឹង​ចូល​ចិត្ដ​ចង់​ចេះ​ដឹង​រឿង​គេ​ដែរ​អត់​?​) ទោះ​ទៅ​សួរ​ដល់​FBI​ក៏​មិន​ដឹង​ដូច​គ្នា​ បើ​ពួក​គេ​មិន​បង្ហើប​អោយ​ដឹង​ផង​៕

ដោយ៖ Tea

Share on Google Plus

0 comments:

Post a Comment