ដួង វិរះសិទ្ធប្រាប់ចេញពីចិត្តថា ដៃគូស្រីដែលខ្លូនចង់ច្រៀងជាមួយបំផុតនោះមិនមែនតារាក្នុងហង្សមាសទេ តែជា...(មានវីដេអូ)



ក្រោយពីក្លាយជាម្ចាស់ពានក្នុងកម្មវិធី I am a singer Cambodia រួចមក កេរ្ត៏ឈ្មោះរបស់ដួង វិរៈសិទ្ធកាន់តែល្បីល្បាញក្នុងស្រទាប់មហាជន។ តារាចម្រៀងរូបសង្ហារូបនេះ ត្រូវបានអ្នកគាំទ្រកោតសរសើរពីទឹកដមសម្លេងដ៏ពិរោះ និងស្ទើរតែអាចច្រៀងបានគ្រប់ចង្វាក់មិនចាញ់តារាចម្រៀងរាមច្បងឡើយ។ ក្រសោបបានភាពល្បីល្បាញ ម្ចាស់បទអ្នកថ្មីគេល្អរូបនេះក៏ត្រូវបានស្ថានីយ៏វិទ្យុ Vibe FM 94.5 អញ្ចើញចូលរួមក្នុងបទសម្ភាសន៏ខ្លះៗផងដែរ។ ជាក់ស្តែងដល់សំនួរមួយដែលសួរទាក់ទងថាតារាចម្រៀងស្រីនៅក្នុងផលិតកម្មរួមគ្នារូបណាដែលខ្លួនចង់ច្រៀងជាដៃគូខ្លាំងបំផុតនោះ ដួង វិរះសិទ្ធបែរជាឆ្លើយថាជាកញ្ញា មាស សុខសោភាទៅវិញ ខណៈដែលមានតារាចម្រៀងស្រីជាច្រើននៅក្នុងផលិតកម្មហង្សមាសរួមទាំងភ្លេងរីខដន៏ និងវីប្រូដាកសិន ចំណែកមាស សុខសោភាស្ថិតក្នុងផលិតកម្មថោន។ ដើម្បីជ្រាបកាន់តែច្បាស់នោះសូមទស្សនាវិដេអូទាំងអស់គ្នា:

Share on Google Plus

0 comments:

Post a Comment