ក្ដៅ​ៗ​!​រឿង​ភាគ​ថ្មី​របស់​តារា​ល្បី​ថៃ​ជេមជីរ៉ាយុ​និង​ពិធីការ​នី​​ខ្មែរ​ជីជី​ត្រៀម​ចាក់​ផ្សាយ​ខែ​មិនា​នេះ​ហើយ




ប្រិយមិត្ត​ភាគ​ច្រើន​ប្រាកដ​ជា​បាន​ស្គាល់​តារា​សម្ដែង​ល្បី​ឈ្មោះ​ថៃ​លោក​ជេមជីរ៉ាយុ ដោយ​សារ​តែ​លោក​ជា​តួ​ឯក​ប្រចាំ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ថៃ ម៉្យាង​ទៀត​តារា​សម្ដែង​រូប​នេះ​ក៏​ឧស្សាហ៍​ឡើង​ចុះ​ស្រុក​ខ្មែរ​ផង​ដែរ។​ជាក់​ស្ដែង​លោក​ទើប​តែ​មក​ប្រគុំ​តន្ត្រី​កាល​ពី​ពេល​ថ្មី​នេះ​ ព្រម​ទាំង​ធ្វើ​អោយ​អ្នក​គាំ​ទ្រ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ផង​ដែរ នៅ​ពេល​លោក​អាច​ច្រៀង​ភាសា​ខ្មែរ​បទ​បុណ្យ​ភូមិ​បាន​យ៉ាង​ច្បាស់​។​ងាក​មក​ចាប់​អារម្មណ៍​រឿង​ថ្មី​របស់​លោក​និង​ពិធីការនី​ខ្មែរ​ស្រស់​ស្អាត​ កញ្ញា​ជីជី​វិញ​ រឿង​ថ្មី​របស់​ពួក​គេ​ទាំង​ពីរ​នឹង​ត្រៀម​ចាក់​នៅ​ក្នុង​ខែ​មិនា​នេះ​ហើយ​។​ដោយ​រឿង​ហង្ស​បាក់ស្លាប​របស់​ជេម​នឹង​ចាក់​នៅ​ប៉ុស្តិ៍​លេខ​​៣​ថៃ ចំណែក​រឿង​នំប៉័ង​សុបិន្ត​ស្នេហ៍​របស់​ជីជី​នឹង​ចាក់​ផ្សាយ​នៅ​លើ​កញ្ជាក់​ទូរទស្សន៍​ស៊ីធីអិន​នៅ​ថ្ងៃ​ទី​១៥​នេះ​ដែរ។

បញ្ជាក់: បើ​អ្នក​អាន​គិត​ចង់​ជេរ​អ្នក​សរសេរ​ថា​បោក សូម​ហាម​ទុក​ជា​មុន​ព្រោះ​ចំណង​ជើង​អត់​បាន​ដាក់​ថា​សម្ដែង​រឿង​រួម​គ្នា​ទេ​។​Bro and Sis​អាច​គិត​ខុស​ខ្លួន​ឯង ព័ត៌មាន​នេះ​គ្រាន់​តែ​អ្នក​សរសេរ​ខ្ជិល​សរសេរ​បំបែក​ជា​២​ព័ត៌មាន នាំ​អោយ​ប្រិយមិត្ត​ចុច​មើល​អស់​ថ្លៃ​internet​ពីរ​ដង​ប៉ុណ្ណោះ។​យើង​ខ្ញុំ​គ្រាន់​តែ​ជួយ​សន្សំ​ថ្លៃ​internetនឹង​ពេល​វេលា​all nopប៉ុណ្ណោះ។​បើ​ជួយ​​សន្សំ​សំចៃ​អោយ​​ប៉ុណ្ណឹង​ហើយ​ជេរ​អូន​ទៀត ក៏​តាម​ចិត្ត​៕៕៕៕ចប់



ដោយ​: Tea​​​​​​​​​​

Share on Google Plus

1 comments: