រាំ​ម៉េច​ក៏​បាន​ របស់​យក់​ ថិត​រដ្ឋា និង​ឈិត សុវណ្ណ​បញ្ញា អ្នក​ស្ដាប់​ហើយ​គ្រវី​ក្បាល​គ្រប់​គ្នា


បន្ទាប់​ពី​ដឹក​ដៃ​គ្នា​ចេញ​ពី​ហង្សមាស​ចូល​ថោន​ភ្លាម អ្នក​នាង ​យក់ ថិត​រដ្ធា​ និង​ឈិត​ សុវណ្ណបញ្ញា​ហាក់​ដូច​ជា​មាន​ទឹក​មាត់​លេប​ជាង​មុន​។ ​អ្វី​ដែល​ពិសេស​នោះ​ពួក​គេ​បាន​ចេញ​បទ​រួម​គ្នា​ជា​លើក​ដំបូង​ទៀត​ផង។ ​​បទ​ដែល​មាន​ចំណង​ជើង​ថា ​រំា​ម៉េច​ក៏​បាន​ដែរ ​ថោន​ទើប​បង្ហោះ បាន​ធ្វើ​អោយ​អ្នក​គាំ​ទ្រ​ទាំង​ពីរ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ដោយ​សារ​តែ​សម្លេង​របស់​រដ្ធា​និង​បញ្ញា​ស្រដៀង​គ្នា​ខ្លាំង​ពេក​ ហើយ​មិន​ធ្លាប់​ដឹង​ពី​មុន​មក​នោះ​ទេ ថា​សម្លេង​ពួក​គេ​ស្រដៀង​គ្នា​ដូច​មនុស្ស​តែ​មួយ​បែប​នេះ។


​​បន្ទាប់​ពី​ស្ដាប់​បទ​នេះ​ហើយ​អ្នក​គាំ​ទ្រ​Comment ថា​មិន​លឺ​សំឡេង​ឈិត​ សុវណ្ណបញ្ញ​នោះ​ទេ ទើប​បន្ទាប់​មក​តារា​ហ្វេស​ប៊ុក​ល្បី​ឈ្មោះ​ដែល​ជា​សង្សារ​តារា​សម្តែង​កូរ៉េ​ល្បី​ឈ្មោះ​ Lee Min Hoo ចូល​មក ​Comment ប្រាប់​ថា ​សម្លេង​ពួក​គេ​ច្រៀង​ម្នាក់​មួយ​ឃ្លា​ ប៉ុន្តែ​ដោយ​សារ​សំឡេង​ដូច​គ្នា​ទើប​យើង​ចែក​មិន​ដាច់​បែប​នេះ។​ ហើយ​វា​​បាន​ធ្វើ​អោយ​អ្នក​ស្ដាប់​គ្រវី​ក្បាល​ ហួស​ចិត្ត​គ្រប់​គ្នា​ផង​ដែរ​ថា​ មិន​ដឹង​សំឡេង​អ្នក​ទាំង​ពីរ​ស៊ី​គ្នា​ក្លាយ​ជា​មនុស្ស​តែ​មួយ​បែប​នេះ​សោះ​។

​ចង់​ដឹង​ថាសំឡេង​​ពួក​គាត់​ស្រដៀង​គ្នា​ដូច​ការ​លើក​ឡើង​របស់ ​Fan ឬ​អត់ តោះ​ស្ដាប់​ទាំង​អស់​គ្នា ហើយ​ប្រាប់​ផង​ថា​មួយ​ណា​សម្លេង​រដ្ធា មួយ​ណា​សម្លេង​បញ្ញា:

អត្ថបទ៖ ឡេង
Share on Google Plus

0 comments:

Post a Comment