MV "នឹក​សម្ល​ស្នាដៃ​ម៉ែ" ចង្វាក់​រាំ​វង់​កេរ្តិ៍​ដូន​តា​រំលេច​សិល្បៈ​ល្ខោន​ខោល​ និង​ល្ខោន​ស្បែក​ មើល​ហើយ​នឹក​ម៉ែ​នៅ​ស្រុក


បទ​ចម្រៀង​ត្រៀម​ស្វាគមន៍​ឆ្នាំ​ថ្មី​​កំពុង​តែ​ចេញ​ជា​បន្ត​បន្ទាប់​ពី​បណ្ដា​ផលិតកម្ម​ធំ​ៗ​ក្នុង​ស្រុក​មួយ​ចំនួន។ ​ខុស​ប្លែក​កាល​ពីពីរបី​ឆ្នាំ​មុន​ ឆ្នាំ​នេះ​ផលិត​កម្ម​និមួយៗ​ហាក់​ដូច​ជា​សម្រុក​ចេញ​តែ​បទ​ញាក់​ៗ​បែក​ស្លុយ​ ហាក់​មិន​សូវ​ជា​បញ្ចេញ​បទ​ចង្វាក់​ប្រពៃណី​ប៉ុន្មាន​នោះ​ទេ។ ​នេះ​អាច​បណ្ដាល​មក​ពី​មិន​ទាន់​ដល់​ពេល​ជិត​ចូល​ឆ្នាំ ​ទើប​ផលិតកម្ម​ភាគ​ច្រើន​មិន​ទាន់​បញ្ចេញ ​ឬ​ក៏​បញ្ចេញ​មក​ហើយ ​ប៉ុន្តែ​អ្នក​គាំ​ទ្រ​ភាគ​ច្រើន​ពេញ​និយម​តែ​បទ​ញាក់​ Remix។​



មិន​ខុស​ពី​ផលិតកម្ម​ដទៃ​ ផលិតកម្ម​ថោន ​ដែល​ចេញ​បទ​ញាក់​មក​ច្រើន​ហើយ ក៏​បាន​ងាក​មក​បង្ហោះ​បទ​ចម្រៀង​ចង្វាក់​ប្រពៃណី​ម្ដង។ ​"នឹក​សម្ល​ស្នាដៃ​ម៉ែ" ដែលជា​បទ​និពន្ធ​ថ្មី​ចង្វាក់​រាំ​វង់​បក​ស្រាយ​ដោយ​កញ្ញា​អេននីហ្សាម​ ពិត​ជា​​ពីរោះ​ និង​ពោរ​ពេញ​ដោយ​អត្ថន័យ​មែន​ទែន ធ្វើ​អោយ​អ្នក​ដែល​បាន​ស្ដាប់​ហើយ​មាន​អារម្មណ៍​នឹក​ស្រុក​ នឹក​ម៉ែ​ នឹក​ពុក បន់​អោយ​តែ​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ដើម្បី​ទៅ​លេង​ស្រុក​។​




ចំណែក​ MV ​វិញ ​ក្រៅ​ពី​រំលេច​ចេញ​នៅ​ចង្វាក់​រាំ​បែប​ប្រជាប្រិយ​ រក្សា​តម្លៃ​ប្រពៃណី​ខ្មែរមិនរាំរញ៉េរញ៉ៃ គេ​ក៏​សង្កេត​ឃើញ​មាន​រំលេច​ចេញ​ល្ខោន​ខោល ព្រម​ទាំង​ល្ខោន​ស្បែក​មើល​ទៅ​រឹត​តែ​ប្លែក​បន្ថែម​ទៀត។​ ចង់​ដឹង​អត្ថន័យ​ និង​រូបភាព​យ៉ាង​ណា​សូម​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា៖

អត្ថបទ៖ ឡេង
Share on Google Plus

0 comments:

Post a Comment