ប្អូន​ៗ​កុមារ​ត្រៀម​ខ្លួន​ហើយ​ឬនៅ? ចូលរួម​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី The Voice Kids Cambodia


បន្ទាប់​ពី​ជោគជ័យ​ក្នុង​ការ​បង្កើត​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក The Voice Cambodia ២រដូវ​កាល​រួច​មក ពេលនេះ​ផលិតកម្ម រស្មីហង្សមាស ក៏​ដូចជា​ទូរទស្សន៍​ហង្សមាស បាន​ពាំ​នាំ​យក​កម្មវិធីប្រឡង​ចម្រៀង​​ដែល​ជា​ប្អូន​បង្កើត​របស់កម្មវិធី The Voice មក​អង្រួន​ចិត្ត​ប្អូន​ៗ​កុមារ​ដែល​មាន​សមត្ថភាព​មកចូល​រួម​​ប្រកួត​ប្រជែង​វិញ​ម្ដង។

កម្មវិធី​ដ៏​ថ្មី​ស្រឡាង​ ដែល​ដូច​នឹង​កម្មវិធី​រៀម​ច្បង​ The Vocie Kids Cambodia រដូវ​កាល​ទី​១ នឹង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ដើម​ឆ្នាំ២០១៧​នេះ ប៉ុន្តែ​ពេលនេះ យើង​មិនទាន់​ដឹង​ថា កម្មវិធី​នេះ​នឹង​ជ្រើសរើស​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម រស្មីហង្សមាស​រូបណា ធ្វើ​ជា Coach ឬ​ក៏​ជ្រើសរើស​តារា​ចម្រៀង​ទាំង៤​ដដែល​ដូច​កម្មវិធី The Voice។


ដូច្នេះ​ប្អូន​ៗ​កុមារា​កុមារី​ដែល​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​តារា​ចម្រៀង​ល្បី​ល្បាញ​នា​ពេល​អនាគត និង​ពោរពេញ​ដោយ​សមត្ថភាព​កុំភ្លេច​ត្រៀម​ខ្លួន​ចូល​រួម​ដាក់​ពាក្យ​ប្រឡង​ប្រឡែង​សមត្ថភាព​ក្នុង​កម្មវិធីលំដាប់​ពិភពលោក​​នាពេលឆាប់ៗនេះ៕


អត្ថបទ៖ តុលា
Share on Google Plus

0 comments:

Post a Comment