តារា​ចម្រៀង​ខ្មែរ​ណា​ខ្លះ​ មាន​បទ​ចម្រៀង​ក្នុង​តារាង​តន្ត្រី​លំដាប់​លេខ​មួយ​លើ​ពិភព​លោក​ Vevo



បើ​សិន​ជា​លោក​អ្នក​ចូល​ចិត្ត​ស្ដាប់​តន្ត្រី​បរទេស​ជា​ពិសេស​បទ​ជា​ភាសា​អង់គ្លេស​ លោក​អ្នក​ប្រាកដ​ជា​ស្គាល់​Vevo​ជា​មិន​ខាន​ ដោយ​សារ​តែ​តារា​ចម្រៀង​បរទេស​ល្បីៗ​ សុទ្ធ​ដាក់​បញ្ចូល​បទ​ខ្លួន​ក្នុង​Vevo​ទាំង​អស់​។Vevo​ជា​សេវា​កម្ម​តន្ត្រី​ដ៏​ធំ​ជាង​គេ​បង្អស់​លើ​គេ​ក្នុង​លោក​ដោយ​ផ្អែក​លើ ​youtube​។ជា​ទូ​ទៅ​បទ​ចម្រៀង​ដែល​អាច​បញ្ចូល​ក្នុង​តារាង​តន្ត្រី​របស់​វា​បាន​ លុះ​ត្រា​តែ​ទទួល​បាន​ការ​ពិនិត្យ​មើល​យ៉ាង​ហ្មត់​ចត់​។ដូច្នេះ​វា​មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ​ ក្នុង​ការ​ផលិត​បទ​ចម្រៀង​ដែល​អាច​មាន​លទ្ធភាព​ឈាន​ចូល​ទៅ​កាន់​តារាង​តន្ត្រី​មួយ​នេះ​បាន​។ងាក​មក​ចាប់​អារម្មណ៍​លើ​តារា​ចម្រៀង​ខ្មែរ​វិញ​ លោក​អ្នក​ប្រហែល​ជា​មិន​ចាប់​អារម្មណ៍​ទេ​ថា ស្នា​ដៃ​របស់​កូន​ខ្មែរ​ក៏​មាន​លទ្ធភាព​ក្នុង​ការ​ដាក់​ចូល​Vevo​បាន​ដែរ​។ ដោយ​ឡែក​ប្រិយមិត្ត​មួយ​ចំនួន​ខ្លះ​ក៏​បាន​ដឹង​ និង​ខ្លះ​ទៀត​ក៏​មិន​បាន​ដឹង​ថា​តារា​ចម្រៀង​ខ្មែរ​រូប​ណា​ខ្លះ​ មាន​សមត្ថភាព​និង​ទេពកោសល្យ​អាច​ផលិត​បទ​ចម្រៀង​ក្នុង​Vevo​មិន​ចាញ់​តារា​បរទេស​។ 
1. តារា​ចម្រៀង​ទី​មួយ​គឺ ​កញ្ញា​មាស​ សុខ​សោភា

ក្រៅ​ពី​ឈរ​លំដាប់​ជួរ​មុខ​គេ​ក្នុង​ប្រទេស​ហើយ​នោះ​ មាស​ សុខ​សោភា​ក៏​ឈាន​មួយ​ជំហាន​យ៉ាង​វែង​ផុត​ពី​តារា​ចម្រៀង​ល្បីៗ​មួយ​ចំនួន​ ដោយ​មាស​ សុខ​សោភា​ មាន​បទ​ចម្រៀង​ដាក់​ចូល​តារាង​តន្ត្រី​ឈាន​មុខ​គេ​នេះ​ តាំង​ពី​បី​ឆ្នាំ​មុន​មក​ម្ល៉េះ​ ពោល​គឺ​ជា​តារា​ចម្រៀង​ខ្មែរ​ដំបូង​គេ​បង្អស់​ដែល​មាន​   Channel Vevo។​មក​ទល់​ពេល​នេះ​មាស​ សុខ​សោភា​មាន​បទ​ចម្រៀង​បួន​បទ​ដែល​បាន​បង្ហោះ​ចូល​រួច​។​បទ​ទាំង​នោះ​រួម​មាន​ So​ Selfish, ​Dance​ Today​, ​All​ lies,​ និង​ Pushing​ you​ away។​ 

2. តារា​ចម្រៀង​ទី​ពីរ​គឺ​ ស្រីស្អាត​ Nikki Nikki
បើ​និយាយ​ពី​សមត្ថភាព​វិញ​ Nikki Nikki ពិត​ជា​មាន​មិន​ធម្មតា​ឡើយ​។ តារា​ចម្រៀង​វ័យ​ក្មេង​រូប​នេះ​ បាន​ធ្វើ​អោយ​បរទេស​កោត​សរសើរ​លើ​សមត្ថភាព​សម្លេង​ច្រៀង​ជា​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​ មិន​ចាញ់​តារា​ប៉ែក​ខាង​បស្ចិម​ប្រទេស​ឡើយ​។ ដូច្នេះ​វា​មិន​ចម្លែក​នោះ​ទេ ដែល​បទ​ចម្រៀង​Original ​របស់​កញ្ញា​ត្រូវ​បាន​បញ្ចូល​ក្នុង​Vevo​បាន​យ៉ាង​មាន​មោទនភាព​។សម្រាប់​Nikki មាន​បទ​ចម្រៀង​ចំនួន​បួន​បទ​ដូច​គ្នា​ដែល​បាន​ដាក់​ចូល​រួម​មាន​ Home​ for​ dinner​, Mine​, Trust​ Again ​និង​ Scornដែល​ទើប​តែ​ចេញ​ពី​ពេល​ថ្មីៗ​នេះ​។​ 
មាស សុខសោភា និង Nikki Nikki
សូម​អ្នក​ទាំង​អស់​គ្នា​ជួយ​Subcribe Channel របស់​ពួក​គាត់​ផង៕
 ដោយ៖ Tea


Share on Google Plus

0 comments:

Post a Comment