ពលរដ្ធអាមេរិក​កំពុងលេងហ្គេមថ្មី​​​​ឌឺ​ប្រធានាធិបតីថ្មីលោកTrump មើលហើយសើចហៀទឹកភ្នែក


ក្រោយការជាប់ឆ្នោត​របស់លោក​ដូណាល់ត្រាំ​ ជាប្រធានាធិបតីថ្មីទី៤៥ របស់សហរដ្ធអាមេរិក គេឃើញមានទាំងការសាទរ​និងមិនពេញចិត្ត។​លោកត្រាំជាមហាសេដ្ធីនៅអាមេរិក​​ ពេលនេះបានក្លាយជាបុគ្គលខ្ពស់បំផុតរបស់អាមេរិក​ តាមរយះការបោះឆ្នោតកាលពីជាង​ មួយសប្តាហ៏មុន។​ ត្បិតតែការបោះឆ្នោតតាមបែបប្រជាធិបតេយ្យយ៉ាងណាក្តីក៏​​​មានពលរដ្ធ អាមេរិករាប់លានអ្នក​ មិនសប្បាយចិត្តនឹងលទ្ធផលការបោះឆ្នោតនេះ។​ ភាពមិនសប្បាយ​ចិត្តបណ្តាលអោយមានបាតុកម្មរហូតមានការបាត់បង់ជិវិតបាតុករ បានធ្វើអោយគេកាន់តែខ្លាច​រអា​លោកត្រាំទ្វេឡើង។​



ប៉ុន្តែការខ្លាចរអា​ វាមិនមែនជាអ្វីដែលពលរដ្ធអាមេរិកត្រូវព្រួយបារម្ភខ្លាំងនោះទេ ហើយពួកគេបែរជា​ យកឈ្មោះលោកត្រាំមកធ្វើជាការកម្សាន្តទៅវិញ។​Trump Coming Challenge កំពុងពេញនិយមក្នុង​ ចំណោមក្រុមអ្នកមិនពេញចិត្តលោកត្រាំ ដោយពួកគេធ្វើកាយវិការប្លែកៗ​ដូចជារត់​ឬសន្លប់ជាដើម នៅពេលមាននរណាម្នាក់ស្រែកថាលោកត្រាំមកហើយ(TrumpComing)។​នៅពេលដែលទស្សនា វិដេអូដែលបានបង្ហោះចូលក្នុងបណ្តាញសង្គម ឃើញថាមានអ្នកចែករំលែកកាន់តែច្រើនដោយសារ តែវាពិតជាកំប្លែង​​ធ្វើអោយអ្នកមើល​ សើចសឹងតែហៀទឹកភ្នែកគ្រប់គ្នា។ចង់ដឹងវាល្អសើចយ៉ាងណា ទស្សនាទាំងអស់គ្នា: 
Share on Google Plus

0 comments:

Post a Comment