Triler "ឧត្តមស្វាមី" អង្រួនចិត្តអ្នកទស្សនា


មួយ​រយៈ​ចុងក្រោយ​នេះ ផលិតកម្ម ថោន ហាក់​មាន​សន្ទុះ​ផ្សព្វផ្សាយ​បទចម្រៀង​ថ្មីៗ​របស់​ខ្លួន ពិសេស​បទចម្រៀង Original ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។ ក្នុង​ចំណោម​នោះ ​បទ​ថ្មី​មួយ​ទៀត​ពី​កញ្ញា មាស សុខសោភា គឺបទ ឧត្តមស្វាមី បាន​ចេញ​ផ្សព្វផ្សាយមុន​ការ​ចេញ​លក់​ជា​ផ្លូវការ​​ជា​ច្រើន​ដង​ទាំង​រូបភាព និង​បទចម្រៀងដែលបាន​បញ្ជាក់​ថា បទ​នេះ​មាន​ការ​ចូល​រួម​សម្ដែង​ពី​តារា​សម្ដែង​ជើង​ចាស់​អ្នកនាង អម្ពរ ទេវី។
Triler ថ្មី​ចុងក្រោយរបស់​បទ "ឧត្តមស្វាមី" ទើប​បង្ហោះ​ពី​ល្ងាចមិញ​នេះ ដែល​បាន​បង្ហាញ​ពី​ទឹក​ចិត្ត​របស់​ស្វាមី​ហ៊ាន​លះ​បង់​គ្រប់​យ៉ាង​ដើម្បី​គ្រួសារធ្វើ​ឱ្យ​អ្នកទស្សនា​ ពិសេស​នារី​ៗ​ចង់​បាន​ស្វាមី​ដូច​ក្នុង​បទ​នេះ​។ នៅ​ក្នុង​សាច់រឿង Triler នេះ ​តួ​ប្រុស​ជាប់​បេសកកម្ម តែលះបង់ការងារ​ចោល​ ទៅរកភរិយា​របស់​ខ្លួនដែល​កំពុង​សម្រាល​បុត្រ​នៅ​មន្ទីរពេទ្យ។ ហើយចុង​សាច់រឿងតួស្រីជាភរិយាបាន​ឃើញ​លិខិត​បញ្ឈប់​ការងាររបស់​ស្វាមី។ ទោះជាយ៉ាងណា នេះគ្រាន់តែជា Triler ខ្លី​ប៉ុណ្ណោះ ហើយក៏​មិនទាន់បាន​បង្ហាញ​នូវ​តារា​សម្ដែង​ជើង​ចាស់​អ្នកនាង អម្ពរ ទេវី ដែល​អ្នកគាំទ្រ​ជាច្រើនកំពុងរង់ចាំទស្សនានោះទេ៕

រូបភាពមួយចំនួនក្នុងបទនេះ៖






អត្ថបទ៖ តុលា
Share on Google Plus

0 comments:

Post a Comment