ក្លិនមាត់មិនល្អមែនទេ? សាកល្បងវិធីធម្មជាតិមួយនេះធានាថាលែងបារម្ភជារៀងរហូត


ជាដំបូងសូមធ្វើអោយបរបេមាត់ក្រោមរបស់អ្នកលៀនចេញមកមុខហើយផ្តុំខ្យល់អោយដល់ច្រមុះអ្នក ឬងាយជាងនេះដោយបៀមម្រាមដៃអ្នកហើយយកមកហិតសាកមើលតើវាធំក្លិនយ៉ាងម៉េចដែរ?


ការប្រាស្រ័យទាក់ទងគ្នា ជារឿងធម្មតាក្នុងការរស់នៅរបស់មនុស្ស។ មិនថាជនជាតិណា ទៅទីណា ពេលណា កន្លែងណា ជៀសមិនផុតឡើយក្នុងការនិយាយសន្ទនាគ្នាដោយប្រើមាត់។ មនុស្សមួយចំនួន ពូកែវោហា ចូលចិត្តនិយាយបែបកំប្លែងៗធ្វើអោយទៅណាមកណាមានអ្នកចូលចិត្តច្រើន។ ក៏ប៉ុន្តែបើទោះជាអ្នកពូកែថ្វីមាត់យ៉ាងណាក៏ដោយ អ្នកនឹងមិនមានទំនុកចិត្តនិយាយស្តីទៅកាន់អ្នកផងឡើយ បើសិនជាអ្នកមានបញ្ហាក្លិនមាត់។ វាមានន័យថាក្លិនមាត់ជាកត្តាចម្បងក្នុងការសន្ទនា។

សាកស្រមៃមើលទៅថា អ្នកលួចចាប់អារម្មណ៏ចង់ទាក់ទងនារីដ៏ស្រស់ស្អាតម្នាក់ តែក្លិនមាត់របស់អ្នកស្អុយដូចលូ តើអ្នកត្រូវធ្វើយ៉ាងណា? ដំបូងអ្នកអាចគិតថា អាចចាប់ផ្តើមទាក់ទងតាម Facebook Chat Messenger Line សុទ្ធតែជាដំណោះស្រាយ។ ម្យ៉ាងទៀតបើយើងចង់ចាប់ផ្តើមនិយាយគ្នា យើងអាចផ្ញើរ Voice Message ឬក៏ Voice Call និងVideo Callជាដើម សុទ្ធតែអាចក្លាយជាសង្សាបានក្នុងសម័យបច្ចេកវិទ្យានេះ។ ប៉ុន្តែអ្នកនឹងត្រូវតែជួបមុខគ្នាផ្ទាល់នៅថ្ងៃណាមួយមិនខាន ទោះក្លាយជាសង្សាគ្នាហើយក៏ដោយ ក៏គ្មានមនុស្សណាម្នាក់ទ្រាំនឹងហិតក្លិនស្អុយងោងបានដែរ ទោះចេញពីមាត់មនុស្សខ្លួនស្រលាញ់ក៏ដោយ។ ដូច្នេះជៀសមិនផុតពីបែកគ្នា ហើយបញ្ហាក្លិនមាត់នៅតែសំខាន់ដដែលមិនថាបុរសឬនារីឡើយ។ ជួនកាលអ្នកអាចនឹងរកនឹកវិធីថា ពាក់ម៉ាស់ក៏អាចកាត់បន្ថយបានដែរ តែសម្រាប់អ្នកខ្លះវារៀងថប់ៗ ឬពេលញាំអីមិនអាចពាក់ម៉ាសបាន និយាយអោយខ្លីថាវាមិនស្រួលដូចអត់ពាក់ឡើយ។ សម្រាប់មនុស្សស្រីវិញក៏ដូចគ្នា ទោះអ្នកស្អាតដូច កញ្ញាតូតា មាន សូនីតា ឌុច លីដា ឬក៏ suzy តារាកូរ៉េក៏ដោយ តែហារមកជះក្លិន១០ម៉ែត្របួនជ្រុង ក៏គ្មានប្រុសណាហ៊ានចូលជិតដែរ។ លោកអ្នកអាចពិសោធន៏មើលថា ក្លិនមាត់របស់អ្នកល្អឬអត់តាមរយៈការសង្កេតដោយខ្លួនឯងដូចជា ពេលនិយាយជាមួយអ្នកផ្សេង គេចូលចិត្តងាកមុខចេញហើយដកដង្ហើមលឺហឹសដូចស្អុយអាច់ គេចូលចិត្តអង្គុយលើខ្យល់ហើយចាប់កន្លែងអោយអ្នកនៅក្រោមខ្យល់ ពេលនិយាយរុយចូលចិត្តហោះក្រវែលចុះក្រវែលឡើងក្បែរមាត់អ្នក ឬវាចុះទៅទំលើមាត់ដបទឹកសុទ្ធអ្នក។ ទាំងនេះសុទ្ធសឹងតែជាសញ្ញាណបញ្ចាក់ថាក្លិនមាត់របស់អ្នកមានរសជាតិស្រាលស្រទន់ ធ្ងន់យល់ បែបបទភ្លេងនិពន្ធថ្មី Original Song កម្រិតISO ដូចក្លិនដែលអ្នកធ្លាប់ហិតពេលជិះក្រោយឡាន CINTRIហើយ។

ប៉ុន្តែសូមកុំបារម្ភ ដោយសារតែបច្ចុប្បន្ន បច្ចេកវិទ្យារីកចំរើន លោកអ្នកអាចជ្រើសរើសផលិតផលកម្ចាត់ក្លិនមាត់ឬទៅជួបពិភាក្សានឹងទន្តពេទ្យដើម្បីរកវិធីព្យាបាលដ៏ត្រឹមត្រូវ។ ប៉ុន្តែបើអ្នកមិនចង់ចំណាយពេលវេលាទៅជួបពេទ្យធ្មេញឬ ថវិកាទៅលើផលិតផលកម្ចាត់ក្លិនមាត់ យើងក៏មានវិធីសាស្រ្តបែបធម្មជាតិ ដែលលោកអ្នកមិនបាច់ចំណាយថវិកាសូម្បីមួយរយរៀលលុយខ្មែរ។ ជាដំបូងនៅពេលដែលអ្នកដាំបាយ ពេលលាងទឹកអង្ករ សូមចាក់វាទុកក្នុងកែវឬចានស្អាត ហើយរកមើលថាក្នុងផ្ទះរបស់អ្នកមាន ស្លឹកតែឬអត់? បើមានគឺគ្រប់គ្រាន់ហើយ សូមយកទឹកអង្ករដែលអ្នករក្សាទុក ទៅចាក់ចោល ហើយស្លឹកតែ ទុកអោយវានៅតែវាទៅ យើងមិនត្រូវការប្រើវាទេ។ អ្វីដែលអ្នកត្រូវធ្វីគឺ យកបបូរមាត់លើ និងក្រោមរបស់អ្នកមកដាក់ជាប់គ្នា ពោលគឺបិទមាត់អោយជិតទៅ កុំនិយាយ កុំsayទៅother ធានាថាគ្មានអ្នកណាគេដឹងថាអ្នកស្អុយមាត់ ហើយអ្នកក៏មិនបារម្ភថាក្លិនមាត់អ្នកបែបណាដែរ៕

បញ្ជាក់: គ្មានអ្នកណាធ្វើកើតទេ ខ្ញុំក៏ធ្លាប់សាកដែរ តែទ្រាំមិននិយាយមិនបាន ដូច្នេះបើអ្នកមានបញ្ហាក្លិនមាត់មែន សូមទៅរកទន្តពេទ្យឬប្រើប្រាស់ផលិតផលកម្ចាត់ក្លិនចុះ អស់លុយប្រសើរជាងអស់អ្នកនិយាយរក។ 
Share on Google Plus

0 comments:

Post a Comment