ក្លិប PSG បារាំង​បរិច្ចាកប្រាក់៤០លាន​ផោនឱ្យក្លិប Chapecoense


ក្លិបយក្សនៅប្រទេសបារាំង​ Paris Saint-Germain (PSG) បាន​ជូនដំណឹង​ដល់​សហព័ន្ធ FIFA ថា ពួកគេនឹងបរិច្ចាគ​ប្រាក់ចំនួន ៤០លានផោនទៅកាន់​ក្លឹប​ប្រេស៊ីល Chapecoense ដែលជួបប្រទះ​នូវឧបទ្ទវហេតុ​ធ្លាក់​យន្ត​ហោះ​នៅប្រទេសកូឡុំប៊ីកាល​ពី​ម្សិលមិញនេះ។​​


ជនរង​គ្រោះ​សរុបក្នុងឧបទ្ទវហេតុធ្លាក់​យន្តហោះ​នេះ​សរុប​មាន៨១នាក់ ដែលពេលនេះគេជឿជាក់ថា នៅមានមនុស្សនៅ​រស់រាន​មាន​ជីវិត​ ហើយ​យខ្លះទៀត​បាន​រកឃើញ​​ ប៉ុន្តែ​ជា​អកុសលបាន​ស្លាប់​នៅម​ន្ទីរពេទ្យ។

ក្រុម Chapecoense ត្រូវ​ធ្វើ​ដំណើរ​​ទៅ​ប្រកួត​ជាមួយ​ក្រុម Atletico Nacional ក្នុង​ថ្ងៃនេះ​នៃ​ការ​ប្រកួតវគ្គផ្តាច់ព្រ័ត្រ​ពាន​រង្វាន់ Copa Sudamericana ប៉ុន្តែ​សំណាង​អាក្រក់ ពួកគេ​បាន​​ឧបទ្ទវហេតុ​​ធ្លាក់​យន្តហោះ​នេះ។

មក​ទល់​ពេល​នេះ ក្រុម Chapecoense បានទទួលនូវជំនួយ​មួយ​ចំនួន​ដូចជា៖ ជាម្ចាស់ពានរង្វាន់ក្លិបអាមេរិកខាងត្បូងពី​​ក្រុមដណ្ដើម​ពាន Atletico Nacional, មានសិទិ្ធស្ថិតនៅលីកកំពូលប្រស៊ីលហើយមិនប្រឈមមុខនឹងភាពកាត់ចោលក្នុងរយៈពេល៣ឆ្នាំ ជំនួយទឹកប្រាក់ពី Christino Ronaldo ៣លានផោន និង​ក្លឹប​យក្ស​ PSG បារាំង​ចំនួន​៤០លាន​ផោន។ បន្ថែម​ពី​នេះ​ទៀត ក្លិបទាំងអស់នៅលីកកំពូលប្រេស៊ីលបានសម្រេច​ចិត្ត​យល់ព្រមក្នុងការបញ្ចូនកីឡាកររបស់ខ្លួនទៅដល់ក្លិប Chapecoense ក្នុងលក្ខណៈខ្ចីជើងដោយមិនគិតប្រាក់អ្វីនោះឡើយ៕
Share on Google Plus

0 comments:

Post a Comment