2NE1 ប្រកាសរំសាយក្រុមជាផ្លូវការ ហើយនេះជាមូលហេតុដែលផលិតកម្មYG បង្ហើប


ក្រុមតារាចម្រៀងនារីកូរ៉េដ៏ល្បីឈ្មោះ2NE1 ធ្លាប់តែអុកឡុកពិភពបទចម្រៀងពាសពេញអាសុីក៏ដូចជាប្រទេសកម្ពុជាផងដែរ។ ស្រាប់តែពេលនេះពួកគេបានធ្វើអោយអ្នកគាំទ្រខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីប្រកាសរំសាយក្រុមមួយនេះចោល។ ផលិតកម្ម YG Entertainment ដែលជាដំបូលរបស់ 2NE1 បានបង្ហាញចេញពីមូលហេតុមួយចំនួន ដែលនាំអោយឈានទៅដល់ការបំបែកគ្នារបស់សមាជិកក្រុមនេះ៖



1. Park Bom  សមាជិកដ៏សំខាន់ម្នាក់របស់ក្រុមនេះ ត្រូវបានផ្អាកពីសិល្បៈ តាំងពីឆ្នាំ២០១៤ ក្រោយពីមានរឿងអាស្រូវទាក់ទងនឹងថ្នាំញៀន ត្រូវបានទំលាយជាសាធារណៈ បន្ទាប់ពីប៉ូលីសបានរកឃើញថ្នាំដែលត្រូវផ្ញើរទៅ Park Bom។ ការពិត Park Bom មិនបានពាក់ពន្ធនឹងថ្នាំញៀននោះទេ វាគ្រាន់តែជាថ្នាំធម្មតាប៉ុណ្ណោះ ប៉ុន្តែរឿងអាស្រូវមួយនេះបានបោកបក់ពន្លិចប្រជាប្រិយភាព និងអ្នកគាំទ្រតារារូបនេះរួចទៅហើយ។

2. CL មេក្រុមរបស់ 2NE1 បន្ទាប់ពីមានរឿងរ៉ាវអាស្រូវក្នុងក្រុម CL ក៏បានងាកមកភ្ជាប់ខ្លួននឹងតារាចម្រៀងប៉ែកអាមេរិច ហើយនាងក៏ទទួលបានជោគជ័យលើសការរំពឹងទុកលើបទចម្រៀងទោលដំបូងរបស់ខ្លួនដែលចេញ មិនមានសមាជិកដទៃទៀត។ កត្តានេះបានធ្វើអោយ CL កាន់តែឃ្លាតឆ្ងាយពី 2NE1 ហើយពង្រឹងបទចម្រៀងផ្ទាល់ខ្លួននៅអាមេរិច ជំនួសអោយកូរ៉េវិញ។

3. Minzy អាចចាត់ទុកថានាងជាសមាជិកដែលដាច់ចិត្តជាងគេ ក្នុងក្រុមព្រោះនាង បានសម្រេចចិត្តចាកចេញពីក្រុម 2NE1 ក្នុងអំឡុងខែសីហា កន្លងមកនេះ ដែលកាលនោះក៏ផ្តល់ការភ្ញាក់ផ្អើលក្នុងពិភពKPOP មិនស្ទើរដែរ។

4. Sandara Park ជាស្រីស្អាតប្រចាំក្រុម បើទោះជាពេលរំសាយក្រុមនេះ នាងក៏មិនចាកចេញពី YG ដែរ គ្រាន់តែSandara ងាកមកពង្រឹងអាជីពជាតារាសម្តែងរបស់នាងអោយខ្លាំងវិញម្តង។


ក្រោយពីការប្រកាសរំសាយក្រុម YG ក៏ផ្តោតសំខាន់ផងដែរថា សមាជិក 2NE1 ទាំងអស់រំសាយតែក្រុមប៉ុណ្ណោះ ពួកគេនឹងនៅតែមានទំនាក់ទំនងល្អនឹងគ្នាដដែល ហើយក៏ជូនពរអោយពួកគេជោគជ័យលើវិថីសិល្បៈរៀងៗខ្លួន បើទោះជាគ្មាន 2NE1លើលោកនេះទៀតក៏ដោយ។

ប្រភព: koreaboo
Share on Google Plus

0 comments:

Post a Comment