សត្រូវ​ចាស់​​ លី​​ អ៊ីវ៉ាធី​ណា​ប៉ះ​ សុខ​ពិសី​ ម្ដង​ទៀត​ព្រោះ​​ច្រៀង​ជាន់បទ​​តែ​មួយ​​ ហ្វេន​ៗ​ត្រៀម​មាត់​ឈ្លោះ​គ្នា


វា​ជា​រឿង​មួយ​នឹក​ស្មាន​មិន​ដល់​ សឹង​តែ​ជា​រឿង​គួរ​អោយ​អស់​សំណើច​ច្រើន​ជាង​។​ អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​នៅ​ចាំ​ជម្លោះ​រវាង​ សុខ ពិសី​ និ ង​លី​ អ៊ីវ៉ាធីណា​កាល​ពី​ប៉ុន្មាន​ខែ​មុន។ ​ស្រាប់​តែ​ពេល​នេះ​នឹង​ហួស​ចិត្ត​បើ​​ដឹង​ថា អ្នក​ទាំង​ពីរ​ត្រៀម​ចេញ​បទ​ថ្មី​សម្រាប់​រដូវ​ចូល​ឆ្នាំ ដែល​ជា​បទ​មរតក​ដើម​ដែល​ជា​បទ​តែ​មួយ​ទៀត​។


បើ​ទោះ​ជា​ខាង​ផលិតកម្ម​ថោន​មិន​ទាន់បង្ហោះ​បទ​នេះ​ជា​ផ្លូវ​ការ​ ប៉ុន្តែ​តាម​រយៈ​វីដេអូ​ប្រម៉ូត​បទ​ចូល​ឆ្នាំ​របស់​ថោន បាន​យក​បទ​នេះ​ជា​Background ដែល​គ្រប់​​គ្នាស្គាល់​ច្បាស់​ថា​ ជា​សម្លេង​របស់​កញ្ញា លី អ៊ីវ៉ាធីណា។ ​ស្រាប់​តែ​ល្ងាច​នេះ​ ខាង​ផលិតកម្ម​សាន់ដេ​ ក៏​បង្ហោះ​បទ​នេះ​តប​ទៅ​ផលិតកម្ម​ថោន​វិញ​ដែរ។ ​អ្វី​ដែល​ចង់​និយាយ​នោះ​គឺ​​ថា​មិន​ត្រឹម​តែ​ផលិតកម្ម​ទាំង​ពីរ​យក​បទ ក្រមុំ​ខ្ញុំ​អ្នក​ណា​សង​ មក​ថត​ថ្មី​ជាន់​គ្នា​ទេ ប៉ុន្តែ​អ្នក​ច្រៀង​ជា​គូរ​ជម្លោះ​​ចាស់​ ដែល​ហ្វេន​ៗ​ទើប​ឈប់​ជេរ​គ្នា​សើមៗ។​ តោះ​មក​ស្តាប់​បទ​អ្នក​ទាំង​ពីរ​ទាំង​អស់​គ្នា:



ដោយ: Sai ​​​
Share on Google Plus

0 comments:

Post a Comment