ឧត្តមស្វាមី អត្ថន័យជ្រៅរបស់ មាស សុខសោភា ចេញ MV ពេញហើយ


រាត្រីថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ផលិតកម្ម ថោន បានបញ្ចេញ Full MV បទ ឧត្តមស្វាមី របស់កញ្ញា មាស សុខសោភា ដែលជាស្នាដៃអ្នកដឹកនាំសម្ដែងលំដាប់ជួរមុខលោក ប៊ុន រតនា ហៅ សេម បានទាក់ចិត្តមិត្តយុវវ័យ ពិសេសអ្នកមានគ្រួសារជាខ្លាំង។


បទចម្រៀងដែលបង្ហាញពីទឹកចិត្តប្រឹងប្រែងរបស់ស្វាមីផ្ដល់ជូនភរិយា ដែលជាក្ដីស្រមៃរបស់មនុស្សស្រីគ្រប់រូប តែងតែប្រាថ្នាចង់បានស្វាមីចេះផ្ដល់សុភមង្គល និងភាពកក់ក្ដៅសម្រាប់គ្រួសារ ដូចទៅនឹងសាច់រឿងក្នុងបទចម្រៀងនេះ។

នេះជាវីដេអូបទចម្រៀងពេញ តោះទស្សនាទាំងអស់គ្នា៖

សូមបញ្ជាក់ផងដែរថា បទ ឧត្តមស្វាមី ត្រូវបាននិពន្ធផ្អែកទៅលើសាច់រឿងពិតនៃគ្រួសារមួយ ដោយអ្នកនិពន្ធទំនុកច្រៀងកញ្ញា ចន្ទ មល្លិកា និងនិពន្ធបទភ្លេងដោយលោក ដា ភ្លេង ត្រៀមចេញក្នុង VCD Vol 83 ឆាប់ៗនេះ។
អត្ថបទ៖ តុលា
Share on Google Plus

0 comments:

Post a Comment