MV​ Teaser មនុស្ស​ប្រុស​មាន​សង្សារ​ច្រើន​មិន​មែន​សុទ្ធ​តែ​សាវា​ បទ​ល្បី​ជាង​គេ​ដើម​ឆ្នាំ​២០១៧​ចេញ​ហើយ​





មនុស្ស​ប្រុស​មាន​សង្សារ​ច្រើន​មិន​មែន​សុទ្ធ​តែ​សាវា​ បាន​ក្លាយ​ជា​បទ​ចម្រៀង​ដែល​លេច​ធ្លោ​ខ្លាំង​បំផុត​កាល​នៅ​ដើម​ឆ្នាំ​២០១៧​នេះ​។​បទ​នេះ​ហាក់​ចាក់​ចំ​កន្លែង​រមាស់​របស់​អ្នក​គាំទ្រ​ជា​យុវវ័យ​ ដោយ​សារ​តែ​វា​និយាយ​ពី​ស្នេហា​នៅ​សម័យ​នេះ​។​គួប​ផ្សំ​ជា​មួយ​នឹង​ទំនុក​ច្រៀង​មាន​ន័យ​ និង​សម្លេង​របស់​នាយ​ចឺម​បាន​ធ្វើ​អោយ​បទ​ចម្រៀង​មួយ​បទ​នេះ​កក្រើក​ទាំង​ Facebook​និង​Youtube។​ មួយ​បទ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ពី​សមត្ថភាព​នាយ​ចឺម​កាន់​តែ​ច្បាស់​ថា​មិន​ត្រឹម​តែ​មាន​ទេព​កោសល្យ​ផ្នែក​កំប្លែង​ប៉ុណ្ណោះ​ទេ​⁣ តែ​សម្លេង​ក៏​ខ្ពស់​ល្អ​ទៀត​ផង​។​ពេលនេះ​នាយ​ចឺម​បាន​ក្លាយ​ជា​ដុំ​ពេជ្រ​ដ៏​មាន​តម្លៃ​របស់​សាន់ដេ​ទៅ​ហើយ ដោយ​សារ​តែ​ពេល​នេះ​ការ​គាំទ្រ​របស់​នាយចឺម​ មិនចាញ់​រៀម​ច្បង​សេរីមន្ដ និង​ឆាយ​ វិរយុទ្ធ​ប៉ុន្មាន​ទេ។ជាក់​ស្ដែង​បទ​នាយ​ចឺម​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ផ្ទុះ​ខ្លាំង​ទាំង​អស់ រហូត​លោត​ដល់​​មាន​អ្នក​ចូល​ស្ដាប់​ជាង​លាន​ដង​ស្ទើរ​គ្រប់​បទ។ការ​ពិត​បទ​​នេះ​មាន​ពីរ មនុស្ស​ស្រី​មាន​សង្សារ​ច្រើន​ មិន​មែន​សុទ្ធ​តែ​សាវា ដែល​បកស្រាយ​ដោយ​កញ្ញា​និច្ច​ និង​មនុស្ស​ប្រុស​មាន​សង្សារ​ច្រើន​មិនមែន​សុទ្ធ​តែ​សាវា ដែល​ច្រៀង​ដោយ​នាយ​ចឺម​ សុទ្ធ​តែ​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ដូច​គ្នា។​​តោះ​មក​មើល MV Teaserទាំង​ពីរ​បទ​នេះ​តែ​ម្ដង​:
video 1: Male Version



Video 2: Woman Version



ដោយ​: Sia
ប្រភព: Facebook Page Sunday Production ​​​​​
Share on Google Plus

0 comments:

Post a Comment