ក្រោយចាកចេញពីហង្សមាស យក់ ឋិតរដ្ឋា ដឹកដៃ ឈិត សុវណ្ណបញ្ញា និង​កីឡាករ​ជម្រើសជាតិចូលថោន


បន្ទាប់​ពី​ការ​ប្រកាសសម្រេច​ចិត្ត​ចាក​ចេញ​យ៉ាង​ភ្ញាក់​ផ្អើល​ពី​ផលិតកម្ម រស្មីហង្សមាស មិនបាន​ប៉ុន្មាន​ផង ឥលូវ​នេះ អ្នកនាង យក់ ឋិតរដ្ឋា បាន​ដឹកដៃ​ ឈិត សុវណ្ណបញ្ញា ទៅ​កាន់​ផលិតកម្ម​ថ្មីនោះគឺ ផលិតកម្ម ថោន។

នៅលើទំព័រហ្វេសប៊ុកស្វាមីរបស់អ្នកនាង យក់ ឋិតរដ្ឋា លោក ឃុំ ប៊ុណ្ណាដែត ក៏​បាន​សរសេរកាល​ពី​ទាប​ភ្លឺ​ថ្ងៃនេះ​ថា "អរគុណ​ដល់​ក្រុម​ការងារ​ផលិតកម្ម​ថោន ដែល​បានយ​ក​ចិត្តទុកដាក់​ដល់​ភរិយារបស់​ខ្ញុំ ក្នុង​ការថត​បទ​សំរាប់​ត្រៀម​ចូ​លឆ្នាំខ្មែរ​របស់យើង​ខាងមុខ។" នេះ​ស​បញ្ជាក់​ឱ្យ​ដឹង​ថា អ្នកនាង យក់ ឋិតរដ្ឋា ពិតជា​ចូល​ទៅ​ផលិតកម្ម ថោន មែន ។ ជាមួយ​គ្នា​នេះ ក៏ឃើញលោក ឃុំ ប៊ុណ្ណាដែត បង្ហោះ​រូប​អ្នកនាង យក់ ឋិតរដ្ឋា ថតជាមួយលោក អ៊ិន ទីតូ ដែល​បាន​ចាក​ចេញ​ពី​ហង្សមាស​ចូល​ថោន​ថ្មីៗនេះ​ដែរ និង​ជាមួយ​កញ្ញា ឈិត សុវណ្ណាបញ្ញា​ដែល​បាន​រួម​គ្នា​ចូល​ថត​បទចម្រៀង​ចូល​ឆ្នាំ​ខ្មែរ​ឱ្យ​ផលិតកម្ម ថោន។




បន្ថែម​ពី​តារា​ចម្រៀង​ថ្មីទាំង​២នេះ ផលិតកម្ម ថោន ក៏​នៅមាន​តារា​ចម្រៀង​ថ្មី​ជា​កីឡាករ​បាល់ទាត់​ជម្រើស​កម្ពុជារួមមានលោក ឈិន ឈឿន, អ៊ុំ សេរីររ័ត្ន, ច្រឹង ពលរដ្ឋ និង កែវ វណ្ណៈ ដែលបានបកស្រាយបទចម្រៀងរួមគ្នា។

អត្តបទ៖ តុលា


Share on Google Plus

0 comments:

Post a Comment