នោះ​​តារា​ចម្រៀង​ស្អក​ទាំង​ពីរ​ប៉ះ​គ្នា ក្នុង​បទ​ចូល​ឆ្នាំ​ហេ្វន​ៗ​រង់​ចាំ​យ៉ាង​អន្ទះសា




ក្រោយ​ពី​បង្ហាញ​វត្តមាន​ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​ អស់​បណ្ដា​អ្នក​គាំ​ទ្រ​ក្នុង​ការ​ថត​បទ​ចម្រៀង​សម្រាប់​ចូល​ឆ្នាំ​ក្នុង​ផលិត​កម្ម​ថោន​រួច​មក​ អ្នក​នាង​យក់​ ថិតរដ្ធា​រឹត​តែ​ធ្វើ​អោយ​បណ្ដា​អ្នក​គាំ​ទ្រ​កំពុង​តែ​​រង់​ចាំ​យ៉ាង​អន្ទះសា​​ បន្ទាប់​ពី​បង្ហើប​ថា​ដៃ​គួរ​ដំបូង​ក្នុង​ផលិតកម្ម​នេះ​គឺ​លោក​ខេម​។​គ្រាន់​តែ​បង្ហើប​ប៉ុណ្ណេះ ​ធ្វើ​អោយ​ហ្វេន​មិន​តិច​ទេ កំពុង​រង់ចាំ​ស្តាប់​បទ​ថ្មី​របស់​អ្នក​ទាំង​ពីរ ដោយ​សារ​ទាំង​អ្នក​នាង​ យក់​ ថិតរដ្ធា និង​ខេម​ សុទ្ធ​តែ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តារា​ចម្រៀង​សម្លេង​ស្អក​ដូច​គ្នា​។



ទោះ​យ៉ាង​ណា​គេ​មិន​ទាន់​ដឹង​ថា​បទ​ដែល​អ្នក​ទាំង​ពីរ​បើក​ទំព័រ​បក​ស្រាយ​ជាមួយ​គ្នា​នោះ​ជា​បទ​អ្វី​នៅ​ឡើយ​ទេ ដោយ​សារ​តែ​ផលិតកម្ម​ថោន​មិន​ទាន់​បង្ហាញ​នៅ​ឡើយ៕



Share on Google Plus

0 comments:

Post a Comment