ក្តៅៗ លោកគ្រូលីប្រកាសនឹងលាឈប់ពីជម្រើសជាតិបន្ទាប់ពីបញ្ចប់កុងត្រាចុងឆ្នាំនេះ



គ្រប់គ្នាដែលចូលចិត្តគាំទ្រវិស័យកីឡាបាល់ទាត់ប្រាកដជាបានស្គាល់លោកគ្រូ Lee Tea Hoon ដែលជាគ្រូបង្វឹកជម្រើសជាតិរបស់កម្ពុជា។ លោកគ្រូ លីជាជនជាតិកូរ៉េ បន្ទាប់ពីលោកចូលមកកាន់ការបង្វឹកឃើញថា សំទុះនៃការលេងរបស់កីឡាករកម្ពុជាកើនឡើងស្ទើរតែមិនជឿ។ ជាក់ស្តែងវិស័យបាល់ទាត់របស់កម្ពុជាមានអ្នកគាំទ្រលើសលប់ ហើយក៏ទទួលបានការចាប់អារម្មណ៏ក្នុងថ្នាក់តំបន់ និងឆាកអន្តរជាតិផងដែរ។ ប្រវត្តិដែលធ្លាប់តែចាញ់ៗ គ្មានអ្នកចាប់អារម្មណ៏ ស្ទើរតែលែងមានហើយគ្រប់គ្នាក៏មិនភ្លេចកោតសរសេរពីអ្នកនៅពីក្រោយជោគជ័យនេះដែរ។ ប៉ុន្តែការប្រកួតថ្មីៗនេះ បែរជាធ្វើអោយគ្រប់គ្នាស្រងាកចិត្តយ៉ាងខ្លាំង ដោយសារតែកម្ពុជាបរាជ័យបីប្រកួតជាប់គ្នាក្នុងការប្រកួតជាមួយ ម៉ាឡេសុី មីយ៉ាន់ម៉ា និងវៀតណាម។ បើទោះជាមិនមានអ្នកណាបន្ទោសពីបរាជ័យនេះ ប៉ុន្តែថ្ងៃនេះលោកគ្រូលី បែរជាបង្ហោះសារដែលធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង។

 ក្នុងសំណេរជាភាសាអង់គ្លេសដែលមានន័យថា៖ “ ខ្ញំប្រហែលជាលាឈប់ពីគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ដោយសារតែកីឡាករគ្រប់គ្នាមិនស្តាប់អ្វីដែលខ្ញុំបានបង្រៀន។ ពួកគេតែងតែប្រព្រឹត្តកំហុសដដែលៗ ហើយបដិសេដក្នុងការកែប្រែកំហុសនោះ ដែលវាក៏មិនមែនលើកទីមួយទេ។ កុងត្រារបស់ខ្ញុំនឹងត្រូវបញ្ចប់នាខែធ្នូនេះ។ ប្រសិនបើសហពន្ធ័បាល់ទាត់កម្ពុជាចង់បន្តកុងត្រា ក៏ប្រហែលជាខ្ញុំមិនបន្តដែរ បើសិនជាកីឡាករទាំងអស់នៅតែមិនស្តាប់អ្វីដែលខ្ញុំបានបង្រៀន។ ខ្ញុំសង្ឈឹមថាកីឡាករទាំងអស់នឹងផ្លាស់ប្តូរឥរិយាបថរបស់ពួកគេនៅថ្ងៃមុខ។  ខ្ញុំនឹងបន្តកុងត្រាឡើងវិញ ដរាបណាកីឡាករទាំងអស់ងាកមកស្តាប់ដំបូន្មានរបស់ខ្ញុំ ថែរក្សាសុខភាពនិងថាមពល និងប្តេជ្ញាខ្ពស់ក្នុងការលេងឡើងវិញ”។


នេះជាលើកដំបូងហើយដែលលោកគ្រូលីបង្ហោះសារបែបនេះ ក៏មកពីការប្រកួតថ្មីៗនេះកីឡាករគ្រប់គ្នាមិនបានធ្វើតាមអ្វីដែលគាត់ណែនាំមុនប្រកួតហើយមើលទៅ។ សម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ តែសម្រាប់ខ្ញុំជាអ្នកគាំទ្រមួយរូបដែរ ពិតជាមិនចង់អោយគាត់ចាកចេញនោះទេ៕
Share on Google Plus

0 comments:

Post a Comment