ថាម៉េច លី មីនហូ កំពុងលួចទាក់ទង ហុិន ចាន់និរត្ន័?


នេះជាដំណឹងដ៏ក្តៅគគុក ដែលជឿថាលោកអ្នក ប្រាកដជាមិនធ្លាប់បានដឹង បានលឺកន្លងមក។ វាមិនមែនជាដំណឹងដែលធម្មតាៗឡើយ ខណៈដែលវាជាពត៏មានដ៏រសើបដូចគេយកដៃអេះបាតជើងរបស់អ្នកអញ្ចឹង។ នៅពេលដែលអ្នកគ្រាន់តែអានចំណងជើង អ្នកខ្លះក៏ភ្ញាក់ផ្អើល អ្នកខ្លះពេបមាត់និយាយថាអញមិនជឿទេវ៉េស ប៉ុន្តែមានតែអ្នកដែលកំពុងអានប៉ុណ្ណោះដែលនឹងដឹងរឿងនេះតាមរយៈការបកស្រាយយ៉ាងលំអិតក្នុងអត្ថបទមួយនេះ។ លី មិនហូ បើទៅសួរអ្នកចូលចិត្តតាមដានរឿងថៃ ច្បាស់ជាគ្មានអ្នកស្គាល់ឡើយ ហើយបើសួរអ៊ុំៗ មីងៗក៏គាត់ប្រហែលគ្រវីក្បាលថា អញមិនដែលលឺឈ្មោះហ្នឹងរ៉េស។ តែបើទៅសួរ ជេជេអ្នកតាមដានរឿងកូរ៉េ តារាកូរ៉េ ច្បាស់ថាស្រែក Oppa អាយដលញ៉ុមឬក៏សង្សារក្នុងក្តីស្រមៃញ៉ុម តែតាមពិតគាត់ជាបងប្អូនជីដូនមួយអ្នកសរសេរទេ:D។

ងាកមក ហុិន ចាន់និរត្ន័ ពិធីការិនីប៉ុស្ត៏ បាយ័នវិញ ប្រហែលមានអ្នកស្គាល់ច្រើន ដោយសារគាត់ឧស្សាហ៏ដើរទៅចាក់ខ្ចៅ ឬទៅទិញខោអាវជជុះនៅម្តុំបឹងកេងកងជាមួយអ្នកនាងខ្ញុងជាញឹកញាប់។ ចំណែកឯដំណឹងដែលថា ពេលនេះលី មីនហូ កំពុងតែលួចទាក់ទងនឹងពិធីការិនីខ្មែរ កញ្ញា ហុិន ចាន់និរត្ន័ ក៏មិនបានបែកធ្លាយជាសាធារណៈដែរ ដោយមានមនុស្សតែពីរបីនាក់តែប៉ុណ្ណោះដែរដឹងនិងអាចធ្វើសាក្សីបាន។ បើតាមប្រភពពត៏មានដែលបានផ្សាយចេញ ពីបបូរមាត់មួយ ទៅមាត់មួយនោះគឺដោយសារតែមានការអះអាងរបស់ អុីច្រឹប លក់ពងទាកូន ទឹកក្រឡុកពេលយប់ នៅម្តុំគិរីរម្យ ថាលីមីន ហូ តែងតែជិះម៉ូតូអាឆាលីបាក់ស្តុបមួយចំហៀងឌុប ហុិន ចាន់និរត្ន័មកហូបពងទាកូន ទឹកក្រឡុកគាត់ ជាញឹកញាប់រហូតក្លាយជាម៉ូយហូបជំពាក់ដាក់ខែនៅកន្លែងគាត់។ ប្រភពដដែលបានបន្តទៀតថា បើអ្នកអានមិនជឿអាចទៅកន្លែងអុីច្រឹបបាន ហើយសួរគាត់បាន គាត់មានរូបថតនិងវិដេអូដែលគាត់លួចថតបានទៀតផង។ ដើម្បីជាការបញ្ជាក់យើងក៏បាន ចាក់សាំងម៉ូតូកន្លះលីត្រ ជិះទៅកន្លែងអុីច្រឹបលក់ពងទា កូនទាំងយប់។ មុនពេលសួរក្រុមការងារយើងបានកុម្ម៉ង់ ពងទាកូន យកអាកូនតូចៗល្មមប្រាំ ទឹកក្រឡុកដាក់ពងមាន់ពីរកែវ មុននឹងចាប់ផ្តើមសួរមីងច្រឹប ដែលកំពុងលាងពងអោយប្តីគាត់( លាងពងទាអោយប្តីគាត់ស្ងោរ)។ ពេលចាប់ផ្តើមសួរថា មីងស្គាល់ លី មីនហូដែរទេ? ពួកញ៉ុមបានពត៏មានថា បងហូ តារាកូរ៉េ គាត់ចំណាំជិះយន្តហោះពីកូរ៉េ មកហូបពងទាកូនកន្លែងមីងញឹកញាប់។ ពេលនោះមីងច្រឹបគាត់គ្រវីក្បាល ឡើងដូចគោស្រាំងទិច ហើយឆ្លើយថាអាក្អូនហ្ហា មីងរវល់រកពេលជុះអាច់មិនបានផង មានពេលណាទៅតាមដានរឿងកូរ៉េ តួការ៉េ ការាំងអីនោះ។ ក្មួយឯងលឺមកពីណា អាណាគេមាត់ច្រវ៉េចច្រវ៉ូចដើរនិយាយចឹង។ គ្រាន់តែលឺ ក្រុមការងារយើងមើលមុខគ្នាព្រោះដាច់បណ្តាញ ពត៏មានបុិត គិតថាមានអ្នកចង់លេងសើចអោយមីងច្រឹបលក់ដាច់ហើយមើលទៅ។ ស្រាប់តែអ្នកសរសេរលឺសម្លេងស្រែកហៅ ខ្សាវៗរហូតដល់លឺច្បាស់ថា ចុះហែងដេកអីដេកម៉េសហ្ហា? ពេលម៉ែជេរប៉ុណ្ណឹងខ្ញុំក៏ចុះពីលើគ្រែ ទៅដុសធ្មេញអាងសុីបាយកក ខណ្ឌចប់៕
Share on Google Plus

2 comments: