ទូរទស្សន៍​ហង្សមាស​ត្រៀមថត និងចាក់ផ្សាយ​រឿងភាគ​ខ្មែរ​ដើម​ឆ្នាំ២០១៧



បន្ទាប់​ពី​ទូរទស្សន៍​ក្នុង​ស្រុក​ជា​ច្រើន​កំពុង​ដុត​ដៃ​ផលិត និង​ចាក់​ផ្សាយខ្សែភាពយន្ត​ភាគខ្មែរ​ជាច្រើន​សម្រាប់​ចាក់​នៅ​ម៉ោង​មាស ពោលគឺម៉ោង៧ ដល់៩យប់ ទៅតាម​សេចក្ដី​ប្រកាស​ពី​ក្រសួង​ព័ត៌មាន​ឱ្យ​ចាក់​ផ្សាយ​តែ​អ្វី​ដែល​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ។ ១ឆ្នាំក្រោយទើបទូរទស្សន៍​ហង្សមាស​សម្រេច​ត្រៀមថត​ និង​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ភាគ​ខ្មែរ ក្រោយមាន​ការ​រិះគន់​ថា​គ្មាន​អ្វី​ចាក់​ផ្សាយ​ដែល​បង្កើត​ឡើង​ដោយ​កូនខ្មែរ​ក្រៅ​ពី​កម្មវិធី​ព័ត៌មាន និង​កម្មវិធី​ទិញ​សិទ្ធិ​ពី​បរទេស។
ចំណែក​នៅ​លើ​បណ្ដាញ​សង្គមទូរទស្សន៍​ហង្សមាស ក៏បាន​ឱ្យ​ប្រិយមិត្ត​ធ្វើការជ្រើស​រើស Idol មួយគូដែល​ស័ក្តិសម​ជាង​គេ​សម្រាប់​ធ្វើជា​តួឯកក្នុង​ខ្សែភាពយន្ត​ភាគ​របស់​ខ្លួន​ជា​លើក​ដំបូងក្នុង​នោះ​មាន​ដូចជា​ លោក ព្រាប សុវត្តិ, ឆន សុវណ្ណរាជ, ណុប ប៉ាយ៉ារិទ្ធ, កញ្ញា ឱក សុគន្ធកញ្ញា, សុគន្ធ នីសា និងអ្នកនាង ពេជ្រ សោភា។ តើមិត្តគិត​ថា ដៃ​គូ​ណា​ដែល​ស័ក្តិសម​សម្រាប់​ទទួល​តំណែង​នេះ។
បើ​តាម​ព័ត៌មាន​ចេញពី​ក្រុម​ការងារ​ទូរទស្សន៍​ហង្សមាស​បាន​ឱ្យ​ដឹងថា ទូរទស្សន៍​ហង្សមាស​នឹង​ចាប់ផ្ដើមថត​ខ្សែភាពយន្ត​ភាគ​ខ្មែរ​នា​ពេល​ឆាប់ៗនេះ ដើម្បី​ត្រៀម​ចាក់​បញ្ចាំង​នៅ​ដើមឆ្នាំ២០១៧ ដោយ​ថត​បណ្ដើរ​បញ្ចាំង​បណ្ដើរ៕
អត្តបទ៖ តុលា
Share on Google Plus

0 comments:

Post a Comment