ទីបំផុត អ៊ាម វន្នី ធារិកា សៅ ឧត្តម ចូលផលិតកម្មហើយ តែមិនមែនហង្សមាស



ក្រោយពីចប់ការប្រកួត កម្មវិធីប្រឡងចម្រៀង ខេមបូឌា អាយដលរដូវកាលទីមួយ រួចមកទស្សនិកជនតែងចាំមើលពីវត្តមានរបស់បេក្ខជនដែលមានឥទ្ធិពលខ្លាំងកាលពីពេលប្រកួត។ ក្រោយការរងចាំរយៈពេលមួយឆ្នាំ គេមិនពីវត្តមានបេក្ខភាពណាម្នាក់ ក្រៅពីម្ចាស់ជ័យលាភីលោក នី រតនាឡើយដែលមានបទចម្រៀងចេញជាហូរហែរ និងទទួលបានការជួយជ្រោមជ្រែងពីផលិតកម្មធំលំដាប់លេខមួយនៅស្រុកខ្មែរនេះ។ ខុសពីបេក្ខជនប្រលងកម្មវិធីឌឺ វ៉យទាំងរដូវកាលទីមួយនិងទីពីរ ដែលទោះជាមិនជាប់ជ័យលាភីក៏មានឱកាសចេញបទចម្រៀងដែរ។ ទីបំផុតការទន្ទឹងរងចាំរបស់អ្នកគាំទ្រ របស់វន្នី ធារិកា ឧត្តម រួមទាំងមុន្នីរាជបានលេចចេញ⁣ពន្លឹហើយ ដោយសារតែក្រោយចប់កិច្ចសន្យាពីហង្សមាស ពួកគេបានដឹកដៃគ្នាចូលផលិតកម្មថ្មីមួយដែលមានទំនោរនិងលើកស្ទួយបទភ្លេងនិពន្ធថ្មី មិនចំលងពីគេផងដែរ។ ផលិកម្មថ្មីនេះ មានឈ្មោះថា រីជឃីតមេឌា( Rich Kids Media) ដែលក្នុងផេកហ្វេសប៊ុករបស់ផលិតកម្មនេះក៏បានបង្ហាញពីវត្តមានរបស់ពួកគេផងដែរ។ អ្នកគាំទ្រក៏រំពឹងថាMV របស់វន្នី ព្រោះបងមិនមែនគេ ក៏អាចនឹងចេញក្នុងផលិតកម្មថ្មីនេះផងដែរ។
សង្ឈឹមថាអាល់ប៊ុមចម្រៀងដំបូងរបស់ពួកគេដែលចេញឆាប់ៗនេះ នឹងទទួលបានការគាំទ្រពីអ្នកគាំទ្រផងដែរ៕

ប្រភព៖ ផលិតកម្ម Rich Kids Media

Share on Google Plus

0 comments:

Post a Comment