រឿងភាគខ្មែរថ្មីគ្រាន់ឃើញចំណងជើងនិងឈ្មោះអ្នកនិពន្ធធ្វើអោយអ្នកទស្សនាបន់អោយដល់ថ្ងៃចាក់ផ្សាយ


ដោយសារតែមួយរយៈក្រោយនេះ មានការកំណត់អោយស្ថានីយ៏ទូរទស្សន៏ចាក់ផ្សាយខ្សែរភាពយន្តខ្មែរ ទើបធ្វើអោយទស្សនិកជនបានទស្សនារឿងភាគថ្មីៗជាច្រើនតាមប៉ុស្ត៏នីមួយៗ។ ដោយឡែកខាងស្ថានីយ៏ទូរទស្សន៏ក៏សម្រឹតសម្រាំង គុណភាពរឿងភាគរបស់ខ្លួនដើម្បីប្រកួតប្រជែងយកអត្រាអ្នកទស្សនាអោយបានច្រើនផងដែរ។


ជាក់ស្តែងនៅក្នុងដើមឆ្នាំ២០១៧ ខាងមុខ ទស្សនិកជននឹងបានទស្សនារឿងភាគខ្មែរថ្មីមួយទៀត។ ខ្សែរភាពយន្តភាគខ្មែរ ដែលមានចំណងជើងថា ទឹកភ្នែកកក ផលិតដោយផលិតកម្មសាស្រ្តា (Sastra Film) ហើយក៏នឹងមានការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៏បាយ័នផងដែរ។ ទឹកភ្នែកកក ជាចំណងជើងបានធ្វើអោយទស្សនិកជនអាចទាយបានថា ជាខ្សែរភាពយន្តនិយាយពីជិវិត ហើយនឹងមានឈុតស្រក់ទឹកភ្នែកច្រើនជាងឈុតកំប្លែងសប្បាយ។ ម្យ៉ាងទៀតដោយសារតែរឿងភាគនេះ និពន្ធនិងដឹកនាំដោយ កវីល្បីឈ្មោះ ប៊ុន ចាន់និមល ទើបធ្វើអោយអ្នកគាំទ្ររឹតតែរំពឹងទុកពីសាច់រឿង និងបច្ចេកទេសដ៏ល្អទាក់ចិត្តជាមិនខាន។ គួរបញ្ជាក់ផងដែរថា អ្នកនិពន្ធក៏ដូចជាអ្នកដឹកនាំរូបនេះធ្លាប់បង្កើតស្នាដៃល្បីល្បាញរាប់មិនអស់ ចាប់តាំងពីបទល្បីៗ នៅផលិតកម្មហង្សមាស សាន់ដេ និងចុងក្រោយបទ មួយលានបែបមួយលានជួប របស់កញ្ញាស្រីរត្ន័ និងរឿងអប់រំខ្លីៗជាច្រើនក្នុងផលិតកម្មសាស្ត្រាផងដែរ។
យើងនឹងទន្ទឹងរងចាំមើលថា ស្នាដៃថ្មីសម្រាប់ឆ្នាំ២០១៧ខាងមុននេះ ល្អពិសេសជាងស្នាដៃចាស់យ៉ាងណា៕

ប្រភព៖ ផលិតកម្មសាស្ត្រា




Share on Google Plus

0 comments:

Post a Comment