បទចម្រៀង មាស សុខសោភា អង្រួនចិត្តអ្នកគាំទ្រជាខ្លាំងមុន​ដំណាច់ឆ្នាំ២០១៦


នា​មួយ​រយៈ​ចុងក្រោយ​នេះ បទចម្រៀង​ថ្មីៗ​របស់​កញ្ញា មាស សុខសោភា កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​ទាំង​បទចម្រៀង និង​វីដេអូបទចម្រៀង។ បទចម្រៀង​ចំនួន​២​បទ​របស់​កញ្ញា មាស សុខសោភា ដែល​មាន​ចំណង​ជើង​ថា "ឧត្តមស្វាមី" និង "Dance and Smile" បាន​ចេញ​ផ្សព្វផ្សាយ​ជា​បន្ត​បន្ទាប់​គ្នា​មុន​ចេញ​លក់​លើ​ទីផ្សារលើទំព័រហ្វេសប៊ុក​របស់កញ្ញា មាស សុខសោភា និងផលិតកម្ម ថោន។ បន្ថែម​ពី​លើ​នេះ MV Teaser ទាំង​២បទ​នេះ​ក៏​កំពុង​​អង្រួន​​ចិត្ត​អ្នក​គាំទ្រទាំង​បទចម្រៀង និង​​សាច់រឿងនៃ​បទចម្រៀង​នេះ។


បទ "ឧត្តមស្វាមី" ជាបទ​ដែល​បាន​រៀបរាប់​ពី​ស្វាមី​ដែល​លះបង់​គ្រប់យ៉ាង​ដើម្បី​សុភមង្គលគ្រួសារ ហើយ​ក៏​ជា​បទ​ដែល​ដក​ស្រង់​ពីរឿង​ពិត​របស់​គ្រួសារ​មួយ​ផងដែរ។ ចំណែក​បទ "Dance and Smile" បាន​បញ្ចូល​នូវ​ឧបករណ៍​ភ្លេង​ខ្មែរ អម​ជាមួយ​រូបភាព​នៃ​របាំ​ប្រពៃណី​ដ៏​ផូរផង់​របស់​ជាតិ​ខ្មែរយ៉ាងរស់រវើក បូកផ្សំភ្លេង​សម័យ និង​ចង្វាក់​រាំ​ប្លែក​ៗគួរ​ឱ្យ​ចង់​ទស្សនា។


បទចម្រៀង​ថ្មី​ទាំង២​បទ​នេះ ជា​ស្នាដៃ​និពន្ធ​ថ្មី​សុទ្ធសាធ​ដែល​ត្រៀមស្វាគមន៍​ឆ្នាំថ្មី ២០១៧ ពី​ផលិតកម្ម ថោន។ ពេលនេះ​យើងទៅស្ដាប់បទចម្រៀងពេញ និងទស្សនាវីដេអូ Teaser ជាមួយ​វីដេអូខាងក្រោមនេះ៖

   

ចំណែកខាងក្រោមនេះជា​បណ្ដុំ​រូប​ភាព​មួយ​ចំនួន ក្នុង​ការ​ថត​ MV បទ "Dance and Smile"៖












អត្ថបទ៖ តុលា
Share on Google Plus

0 comments:

Post a Comment