ល្បីថាតួឯករឿងទឹកភ្នែកកកស្អាត តោះមកមើលរូបពួកគាត់ និងស្គាល់ថាគាត់ជានរណា



ដូចដែលលោកអ្នកបានជ្រាបហើយថាខ្សែភាពយន្តភាគខ្មែរ រឿងទឹកភ្នែកកកនឹងត្រូវចាក់បញ្ចាំងក្នុងអំឡុងឆ្នាំ២០១៧ខាងមុននេះនៅលើកញ្ចក់ទូរទស្សន៏បាយ័ន។បើទោះជាមិនទើបតែចាប់ផ្តើមថតនិងមិនទាន់ចេញវិដេអូផ្សព្វផ្សាយក្តី  ក៏មានទស្សនិកជនជាច្រើនចាប់អារម្មណ៏ខ្លាំងទៅលើរឿងនេះ។លើសពីនេះទៅទៀតអ្នកលេងបណ្តាញសង្គមមួយចំនួនបានចាប់អារម្មណ៏លើរូបសម្រស់របស់តួឯកប្រុសស្រីក្នុងរឿងនេះថាពិតជាស្រស់ស្អាតទាក់ទាញមិនធម្មតាឡើយ។ 


គួរបញ្ជាក់ផងដែរថា តួឯកប្រុសក្នុងរឿងនេះឈ្មោះពិតរបស់លោកគឺសូ ឆានីដែលធ្លាប់ប្រឡូកក្នុងវិស័យសិល្បៈមួយរយៈហើយ ចំណែកតួឯកស្រីវិញទើបតែចូលប្រឡូកក្នុងវិស័យសិល្បៈជាលើកដំបូងប៉ុណ្ណោះ។បើទោះជាកញ្ញាអេប៊ីមិនធ្លាប់មានបទពិសោធន៏ក៏ពិតមែន ប៉ុន្តែទស្សនិកជននៅតែជឿជាក់លើអ្នកដឹកនាំអ្នកនាងប៊ុន ចាន់និមលថាអ្នកនាងមិនធ្លាប់រើសតួសម្តែងមកឆ្គងម្តងណាឡើយ ដូច្នេះលើកនេះកញ្ញាអេប៊ីប្រាកដជាមានចំណុចពិសេសសាកសមនឹងតួអង្គនេះជាក់ជាមិនខាន។

យើងគ្មានអ្វីក្រៅពីការរង់ចាំទស្សនារឿងភាគដែលកំពុងតែឈរក្នុងលំដាប់ទទួលបានការចាប់អារម្មណ៏ខ្ពស់របស់ទស្សនិកជនកម្ពុជានោះទេ៕


ដោយ: Tea
Share on Google Plus

0 comments:

Post a Comment