Justin Bieber ត្រៀមចុះមកស្តីដណ្ដឹងតូតា?



តារា​ចម្រៀង​​សញ្ជាតិ​កាណាដា Justin Bieber នៅ​តែ​ឈរ​ជា​លំដាប់​កំពូល​ក្នុង​វិស័យ​ចម្រៀង​ បើ​ទោះ​ជា​តារា​ចម្រៀង​វ័យ​ក្មេង​រូប​នេះ​មាន​រឿង​អាស្រូវ​រាប់​មិន​អស់​ ហើយ​ជា​ពិសេស​គឺ​រឿង​ទាក់​ទង​នឹង​មនុស្ស​ស្រី​តែ​ម្ដង​។ ទោះ​ជា​Justin Bieberល្បី​ថា​មាន​សង្សារ​ច្រើន​យ៉ាង​ណា​ក្តី​ ក៏​នៅ​តែ​មាន​ហ្វេន​នារីៗ​ជា​ច្រើន​ តែង​ប្រាថ្នា​តារា​ចម្រៀង​ប៉ុប​ម្នាក់​នេះ​ដែរ​។ ក្នុង​ចំណោម​មិត្ត​ស្រី​ដែល​ JB ធ្លាប់​ទាក់​ទង​គេ​ឃើញ​មាន​តែ​Selena Gomezម្នាក់​ប៉ុណ្ណោះ​ដែល​ហាក់​នៅ​តែ​មាន​ឥទ្ធិពល​ក្នុង​ជីវិត​របស់​Justin បើ​ទោះ​ជា​គេ​ទាំង​ពីរ​អ្នក​បែក​គ្នា ហើយ​ដូរ​សង្សារ​ស្ទើរ​តែ​មួយ​ប្លូន​ម្នាក់​ហើយ​ក្តី។ស្នេហា​រវាង​ Selena Gomez​និង​ Justin Bieber ហាក់​ដូច​ជា​មិន​បាន​រលត់​ទៅ​តាម​ពេល​វេលា​នោះ​ទេ​ ជាក់​ស្ដែង​ពួក​គេ​តែង​តែ​ប្រើ​ពាក្យ​ពេជន៏​ឌឺ​ដង​ដាក់​គ្នា​ជា​ញឹក​ញាប់​។ ចំណែក​កាល​ដែល​ពួក​គេ​មាន​អ្នក​ថ្មី​រៀងៗ​ខ្លួន​ ក៏​ហាក់​ដូច​ជា​យក​ដើម្បី​តែ​បញ្ឈឺ​គ្នា​ទៅ​វិញ​ទៅ​មក​តែ​ប៉ុណ្ណោះ​។ក្នុង​ពេល​ថ្មីៗ​នេះ​ គេ​សង្កេត​ឃើញ​ថា​ព័ត៌មាន​របស់​អ្នក​ទាំង​ពីរ​ហាក់​ស្ងប់​ស្ងាត់​បន្តិច​ ខណៈ​ដែល​លឺ​ព័ត៌មាន​ថា​Justin​ គ្រោង​នឹង​យក​មិត្ត​ស្រី​ដែល​មាន​មុខ​ស្រដៀង​Selena ដើម្បី​ជំនួស​តំណែង​នាង​ក្នុង​បេះដូង​គាត់។ ចំពោះ​អ្នក​គាំទ្រ​គ្រប់​គ្នា​ ប្រាកដ​ជា​ចង់​ដឹង​ថា​នារី​ម្នាក់​នោះ​ជា​អ្នកណា​? មក​ពីណា? ជា​ជនជាតិ​អី? ហេតុអ្វី​បាន​ជា​Justinជ្រើស​រើស​យក​ម្នាក់​ហ្នឹង​មិនមែន​ចែៗ? សំនួរ​នេះ​គ្មាន​អ្វី​ពិបាក​ឆ្លើយ​នោះ​ទេ ព្រោះ​ថា​​អត់​ដឹង​ដូច​គ្នា​។ ជា​ចុង​ក្រោយ​យើង​ក៏​ចាំ​មើល​ថា​តើ​រវាង​JB​និង​ SG​ទៅ​ជា​យ៉ាង​ណា​?​

បើ​សិន​ជា​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​កំពុង​អាន​ ប្រហែល​ជា​មាន​អ្នក​ខ្លះ​កំពុង​គិត​ថា​អា​ប៉ា​កាច់​ណា​ដាក់​ចំណង​ជើង​ចេះ ហើយ​វា​សរសេរ​ព័ត៌មាន​តា​វា​ស្អី? ដាក់​ចំណង​ជើង​ ចូល​ស្ដី​តូតា​តែ​កុំ​អោយ​ចេញ​អី​ម៉ា​មាត់​។ (សូម​រង់​ចាំ​ទស្សនា​ភាគ​បន្តហាមជេរអូន)

ដោយ: Sai


Share on Google Plus

14 comments: