ចេញពីហង្សមាសចូលថោន ពេលនេះសោម ដូរ៉េចេញពីថោនចូលហង្សមាសវិញ




ក្រោយ​ពី​ចាក​ចេញ​ពី​ទ្រនំ​ហង្សមាស​ចូល​មក​ធ្វើ​ការ​ក្នុង​ផលិត​កម្ម​ថោន​អស់​មួយ​ខ្យល់​ធំ​រួច​មក​ ពេល​នេះ​អ្នក​និពន្ធ​វ័យ​ក្មេង​បាន​សម្រេច​រើ​បង្វេច​របស់​ខ្លួន​ពី​ថោន​ ត្រលប់​ទៅ​រក​ឆ្នាំង​ចាស់​ផលិតកម្ម​ហង្ស​មាស​វិញ​ហើយ​។​ការ​វិល​ទៅ​រក​ទ្រនំ​ចាស់​មិន​ខុស​ពី​កញ្ញា​សុគន្ធ​ នីសា​ប៉ុន្មាន​ឡើយ​ ពោល​គឺ​ចេញ​ពី​ហង្ស​មាស​ចូល​ថោន​ ចេញ​ពី​ថោន​ចូល​ហង្សមាស​វិញ។ តាម​រយៈ​សារ​នៅ​ក្នុង​ Facebook គេ​អាច​យល់​ន័យ​បាន​ថា​ពេល​នេះ​ ដូរ៉េ​ពិត​ជា​ចូល​ហង្ស​មាស​មែន​ គឺ​តាំង​ពី​ខែ​កញ្ញា​មក​ម្ល៉េះ​នេះ​បើ​តាម​Comment​របស់​អ្នក​ដឹក​នាំ​របស់​ហឹង្សា​មាស​ ​លោក​កៅ សីហា។







 គួរ​រំលឹក​ផង​ដែរ​ថា​កាល​ដែល​អ្នក​និពន្ធ​ដ៏​មាន​ប្រជា​ប្រិយ​ភាព​ ចាក​ចេញ​ពី​ហង្ស​មាស​ក៏​ដោយ​សារ​ តែ​ខ្លួន​អន់​ចិត្ត​នឹង​ផលិតកម្ម​ដែល​កាល​ណោះ​មិន​សូវ​ចេញ​បទ​ចម្រៀង​ជា​ស្នាដៃ​ខ្លួន​​ទើប​សោម​ ដូរ៉េ​សម្រេច​ចិត្ត​ចេញ​ ហើយ​មក​ចូល​កុងត្រា​ក្នុង​ផលិតកម្ម​ថោន។ បទ​ចម្រៀង​ដែល​នៅ​ហង្សមាស​មាន​តែ​បី​បទ​ប៉ុណ្ណោះ​ដែល​លេច​ធ្លោ​ដូច​ជា​បទ​សង្សារ​លេងៗ​ ស្រលាញ់​អូន​៣៦៦​ថ្ងៃ និង​បទ​សង្សារ​ឡូយ​ពេក​។​ក្រោយ​ចូល​ក្នុង​ផលិតកម្ម​ថោន គេ​សង្កេត​ឃើញ​ថា​កេរ្តិ៏​ឈ្មោះ​កវី​រូប​នេះ​កាន់​តែ​ល្បី​ខ្លាំង​ដោយ​សារ​ស្នាដៃ​និពន្ធ​បទ​ចម្រៀង​ល្អៗ​និង​ធ្វើ​អោយ​តារា​ចម្រៀង​ជាច្រើន​នៅ​ថោន​ល្បី​ល្បាញ​ដូច​ជា​បទ​ រាំ​ជាន់​អាចម៍​គោ បោក​ខោ​អាវ​នឹក​ស្នេហ៍​ ស្វា​រាំ​គ្រវី​លីអូ​ លើ​លោក​នេះ​ខ្ញុំ​ស្រលាញ់​ម៉ាក់​ខ្ញុំ​ជាង​គេ​ និង​បទ​ចម្រៀង​ល្បីៗ​ជា​ច្រើន​ទៀត​ ព្រម​ទាំង​បាន​បញ្ចេញ​អាល់​ប៊ុម​ពិសេសៗ​ដូច​ជា​ អាល់​ប៊ុម​មនុស្ស​ស្រី​របស់​សុគន្ធ នីសា មាស​ សុខ​សោភា​ អេននី​ សាសា​និង​ លី​ អ៊ី​វ៉ា​ធីណា​ រួម​ទាំង​អាល់​ប៊ុម​ព្រះអាទិត្យ​ស្នេហ៍​ព្រះចន្ទ​ផង​ដែរ។ 
ចំពោះ​មូល​ហេតុ​ដែល​ធ្វើ​អោយ​កវី​រូប​នេះ​ចាក​ចេញ​ចោល​ស្នាដៃ​ជា​ច្រើន​របស់​ខ្លួន​ក្នុង​ថោន​នៅ​ពេល​នេះ​ មាន​លេច​លឺ​មូល​ហេតុ​ដូច​គ្នា​នឹង​កាល​ដែល​ខ្លួន​ចាក​ចេញ​ពី​ហង្ស​មាស​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ដូច​គ្នា​គឺ​ដោយ​សារ​សោម ដូរ៉េ​អាក់​អន់​ចិត្ត​ដែល​ថោន​មិន​បញ្ចេញ​លក់​បទ​ចម្រៀង​របស់​ខ្លួន ​ហើយ​ចេញ​តែ​ស្នាដៃ​អ្នក​និពន្ធ​ដទៃ​។ទោះ​យ៉ាង​ណា​គេ​រំពឹង​ទុក​ថា​ សោម ដូរ៉េ​នឹង​មាន​សង្ឈឹម​ខ្ពស់​ក្រោយ​ត្រឡប់​ចូល​ហង្សមាស​ម្តង​ទៀត​ដោយ​សារ​ពេល​នេះ​អ្នក​និពន្ធ​សោម ដូរ៉េ​មិន​មែន​ទើប​តែ​ជើង​ថ្មី​ដូច​មុន​ដែល​ហង្សមាស​ត្រូវ​មើល​រំលង​ស្នាដៃ​ដូច​មុនឡើយ​ ម្យ៉ាង​ទៀត​អ្នក​ចម្រៀង​ហង្សមាស​នៅ​ពេល​នេះ​ក៏​មាន​ច្រើន​ ដូច្នេះ​វា​ជា​ការ​ត្រឡប់​ក្រោយ​វិញ​ដែល​ត្រឹម​ត្រូវ​ដោយ​សារ កវី​រូប​នេះ​នឹង​មិន​ខ្លាច​អន់​ចិត្ត​ថា​ទំនុក​ច្រៀង​របស់​ខ្លួន​គ្មាន​អ្នក​ច្រៀង​ទៀត​នោះ​ទេ​៕

ប្រភព: Facebook ( Dore Dore)
ដោយ: Tea
Share on Google Plus

0 comments:

Post a Comment