Facebook ត្រៀមកាដូរសម្រាប់អ្នកប្រើប្រាស់គ្រប់រូបស្វាគមន៏ឆ្នាំ២០១៧



ដោយសារតែជិតដាច់ឆ្នាំ២០១៦ត្រៀមចូលឆ្នាំ២០១៧ក្នុងអំឡុងពេលជាង២០ថ្ងៃទៀតប៉ុណ្ណោះ ក្រុមហ៊ុនបណ្តាញសង្គមយក្សFacebookក៏ត្រៀមអ្វីដែលពិសេសសម្រាប់អបអរឆ្នាំថ្មីផងដែរ។ដើម្បីជាការអរគុណដល់អ្នកប្រើប្រាស់ដែលបានជ្រើសយកFacebookជាមធ្យោបាយទំនាក់ទំនងក្នុងការរស់នៅនោះFacebookបានរៀបចំជាវីដេអូមួយដ៏ពិសេសសម្រាប់អ្នកប្រើប្រាស់គ្រប់គ្នា។វិដេអូនេះនឹងរំលឹកនូវអនុស្សាវរីយ៏របស់អ្នកក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។អ្នកណាខ្លះធ្លាប់ថតរូបជាមួយអ្នក ផុសរូបជុំគ្នា ដើរកម្សាន្តជុំគ្នាFacebookនឹងចងក្រងរឿងរ៉ាវទាំងអស់នោះមករំលឹកជូនអ្នកជាថ្មីម្តងទៀត។ 

វាពិតជាធ្វើអោយយើងមើលហើយញញឹមមិនដឹងខ្លួនថាសកម្មភាពណាខ្លះដែលអ្នកធ្លាប់ធ្វើកន្លងមក។សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជាមានអ្នកខ្លះទទួលបានហើយ ប៉ុន្តែអ្នកប្រើប្រាស់មួយចំនួនទៀតមិនទាន់បាននៅឡើយ។បើសិនជាអ្នកចង់ទទួលបានឆាប់រហ័ស លោកអ្នកក៏អាចធ្វើការស្នើរសុំវាទៅកាន់ក្រុមហ៊ុនFacebookដោយផ្ទាល់ដោយគ្រាន់តែចុចលើតំណភ្ជាប់នេះ:Request Video Review

ទោះជាយ៉ាងណាយើងក៏នឹងទទួលបានគ្រប់ៗគ្នាមុនឆ្នាំថ្មី២០១៧នេះមិនខាន។នៅពេលទទួលបានសូមចែករំលែកវាទៅកាន់មិត្តភក្តិ ក្រុមគ្រួសារឬមនុស្សជាទីស្រលាញ់និងនិយាយពាក្យជូនពរឆ្នាំថ្មីទាំងអស់គ្នា៕

Source: VFPress
ដោយ៖ Tea
Share on Google Plus

0 comments:

Post a Comment