អុីវ៉ាចេញពីផលិតកម្មសាន់ដេ?


 អុីវ៉ាត្រូវបានអ្នកគាំទ្រក៏ដូចជាទស្សនិកជនចាត់ទុកថាជាតារាចម្រៀងសំខាន់ម្នាក់ក្នុងផលិតកម្មសាន់ដេ។ ដោយសារតែទឹកដមសម្លេងនិងរូបសម្រស់ស្រស់សោភា ទើបធ្វើអោយអុីវ៉ានៅតែឈរក្នុងលំដាប់តារាចម្រៀងស្រីជួរមុខផងដែរក្នុងប្រទេស។ ស្របពេលដែលកេរ្តិ៏ឈ្មោះល្បីល្បាញ ក៏មានពាក្យចចាមអារ៉ាមថា មានគេឃើញកញ្ញាអុីវ៉ាចេញពីសាន់ដេនាពេលថ្មីៗនេះ។

 ទាក់ទងនឹងពត៏មានមួយនេះ ពីដំបូងក្រុមការងារយើងមិនអាចទាក់ទងទៅកញ្ញាអុីវ៉ាបានទេ មិនមែនដោយសារទូរសព្ទ័ទាក់ទងទៅមិនមានអ្នកទទួលទេ ប៉ុន្តែមកពីយើងអត់ដែលស្គាល់លេខទូរសព្ទ័របស់កញ្ញា 😂 ។ ចុងក្រោយយើងក៏សម្រេចចិត្តឆែកមើល Profile Facebook ដើម្បីឆាតទៅ តែមានAccount ឈ្មោះអុីវ៉ាច្រើន ដែលមិនដឹងថា ម៉ែមីអូនណាខ្លះ Fake Profile។ ដោយភាពមិនប្រាកដក្នុងចិត្តខ្លាចថា Accountរូប អុីវ៉ា តែម្ចាស់ពិតអុីណូ យើងក៏ទាក់ទងទៅលោកគ្រូទាយសង្ហារល្បីទាញតាម Facebook ផ្ញើរតានឹបតាមWing ដែលជាអតីតអ្នកលក់លៀសហាលចាប់រង្វាន់អោយជួយទាយមើល ថាAccount មួយណាជាAccount របស់ Eva real Unfake Zinn not beksloy។ ក្រោយពីបានការទស្សយ៏ទាយមានបណ្ណ័ធានាត្រឹមត្រូវ អត់ពិតសងលុយវិញ យើងក៏ឆាតទៅកញ្ញាអុីវ៉ាភ្លាមតែម្តង។ បន្ទាប់ពីseen ហើយអត់Reply ជាច្រើនថ្ងៃទើបយើងទទួលបានការឆ្លើយតបពីកញ្ញាអុីវ៉ា ដោយអុីវ៉ាបញ្ជាក់ថា” ចាសបង! ខ្ញុំពិតជាចេញពីផលិតកម្មសាន់ដេមែន 😱😱😱😱 គឹទើបតែចេញពីពេលថ្មីៗនេះឯង។

ទាក់ទងនឹងរឿងនេះយើងក៏សុំអោយក៏អុីវ៉ាបកស្រាយពីហេតុផលអោយបានច្បាស់ផងដែរ ព្រោះយើងពិតជាមិនជឿថាអាចទៅរួចនោះទេ ពាក្យចចាមអារ៉ាមដែលចេញពីប្រភពនៅកៀកក្បែរផលិតកម្មសាន់ដេ ពោលគឺពូប៉ះកង់នៅមុខផលិតកម្មផ្ទាល់ដែលជាប្រភពនៃពត៏មាននេះ។ កញ្ញាអុីវ៉ាក៏មិនលាក់លៀមអ្វីនោះដែរ ដោយកញ្ញាបានបន្តថា៖ “ ការពិតកាលដែលខ្ញុំចេញពីផលិតកម្មសាន់ដេគឺទើបតែបានជាងពីរសប្តាហ៏ប៉ុណ្ណោះ ហើយក៏មិនមែនមានទំនាស់អ្វីដែរ គឺខ្ញុំចេញពីផលិតកម្មសាន់ដេក្រោយពេលដែលខ្ញុំថតបទចម្រៀងថ្មីហើយ ខ្ញុំក៏ចេញពីផលិតកម្មមកផ្ទះវិញ ហើយចំណែកពូដែលគាត់ថាឃើញខ្ញុំចេញពីផលិតកម្ម គឺពេលខ្ញុំចេញទៅផ្ទះនេះឯង មិនមែនទៅច្រៀងផលិតកម្មផ្សេងនោះទេ។”

ដូច្នេះសូមចប់៕
សូមអភ័យទោសសម្រាប់កំហុសផ្សេងៗក្នុងអត្ថបទនេះ យើងខ្ញុំរៀបរៀងឡើងក្នុងគោលបំណងសរសេរបែបកំប្លែងតែប៉ុណ្ណោះ ហើយរាល់រឿងរ៉ាវទាំងអស់សុទ្ធសឹងជាការប្រឌីតមិនមែនការពិតទេ។

Share on Google Plus

0 comments:

Post a Comment