យឹម តាស្រង់ កោតសរសើរ​អ្នកនាង ចេន សាយចៃ ថាចេះគោរព និងផ្ដល់តម្លៃលើការងារ


អ្នកនិពន្ធ​បទចម្រៀង​ដ៏​ល្បី​ប្រចាំផលិតកម្ម ថោន លោក យឹម តាស្រង់ បាន​បញ្ចេញ​មតិ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ព្រលឹម​ថ្ងៃនេះ ភ្ជាប់​ជាមួយ​វីដេអូ​ទូរទស្សន៍ថៃ Thai PBS ​និយាយអំ​ពី​​អ្នកនាង ចេន សាយចៃ ដែល​បាន​ថត​អំឡុង​​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​លើទឹកដី​សៀមរាប​អង្គរ ដោយ​កោត​សរសើរ​ចំពោះ​អ្នកនាង ចេន សាយចៃ តារា​ចម្រៀង​មក​ពី​ខ្មែរ​សុរិន្ទ ដែល​បាន​ជ្រក​កោន​នៅ​ផលិតកម្ម ថោន ជិត​២​ឆ្នាំ​មកហើយ ថា​ជា​តារា​ចម្រៀង​ចេះ​គោរព និង​ផ្ដល់​តម្លៃ​ខ្ពស់​ចំពោះការងារ។
លោក យឹម តាស្រង់ បាន​សរសេរ​ថា៖ "ឃើញទូរទស្សន៍​ថៃមួយ​និយាយអំ​ពីតារាចម្រៀង​ ចេន សាយចៃ ថ្ងៃនេះ​ខ្ញុំក៏មានពា​ក្យ​ពេជន៍​ចង់និយាយខ្លះ​ដែរ!! និយាយអំពីវត្តមាន​តារាស្រីជួ​រមុខរបស់ខ្មែ​រ​សុរិន្ទបងស្រី ចេន សាយចៃ ដែល​ចូលមក​ជា​សមាជិក​ផលិតកម្ម ថោន កាលពី២ឆ្នាំមុន​នោះ ស្របពេល​ដែល​ផលិតកម្ម​ចម្រៀង​ទំាងអស់​កំពុង​ទទួលរ​ងនូវការ​រិះគន់​រឿង​បទ​ចម្លង បើតាម​ខ្ញុំ​ចំា​ថ្ងៃមួយ​នោះ ជាថ្ងៃដែល​ខ្ញុំបាន​ជួប និង​ជជែក​លេង​ជាមួយ​គាត់ថ្ងៃដំ​បូង និង​ស្វែងយ​ល់អំពី​ការ​ធ្វើការងារ​ជាមួយ​គ្នា។ គាត់ និង​គ្រួសារ​គាត់​ជាមនុស្ស​ដែលមាន​ឆន្ទះ​ចង់ផ្តោត​លើការ​ច្រៀងតែបទ​និពន្ធថ្មី​ ស្របពេលដែលយើងមាន​ឆន្ទះ​ចាប់ផ្តើម​ដូចគ្នា​នា​ពេល​នោះ ប៉ុន្តែ​ខ្ញុំបាន​ស្នើអោយ​គាត់ច្រៀង​បទ​មរតក​ដើមមួយ​ចំនួន​ដែលយើ​ងមិន​កែភ្លេ​ង មិន​កែប៉ារ៉ូល (រក្សា​លំនំាដើម) ព្រោះខ្ញុំគិត​ថា​បទមួយ​ចំនួ​នគាត់​ច្រៀង​បានល្អ​។ បន្ទាប់​ពី​ធ្វើការ​ជាមួយគ្នាបា​ន២ឆ្នាំ​មកនេះ ខ្ញុំសង្កេត​ឃើញ​ថា គាត់​ជាតារា​ចម្រៀង​ដែល​ពោរ​ពេញទៅ​ដោយសមត្ថភាព​ខ្លាំង​ក្នុងកា​រច្រៀង​លើស​ពីអ្វីដែល​ខ្ញុំបា​នគិត និង​ធ្លាប់ Control តារាចម្រៀង​ជាច្រើ​ន​កន្លង​មកនៅក្នុ​ង Studio ច្រៀង ហើយមួយវិញ​ទៀត​ចំពោះ​ការងារ​គឺ​គាត់​គោរព​ពេល​វេលា អោយត​ម្លៃក្រុ​មការងារ ចេះ​ខ្លាច​ចិត្ត​អ្នករួ​ម​ការងារ ចេះស្តាប់ទ​ទួលយ​កយោបល់ពី​ក្រុមកា​រងារ មាន​​ភាព​ស្មោះត្រង់ និង​មានគំនិត​ចង់​ឃើញ​កន្លែង​ការងារ​ល្អជាង​ទីណាទំា​ងអស់។ មានពេលខ្លះខ្ញុំចង់​អោយ​តារា​ពន្លក​ក្រោយៗ​មួយចំនួន​បានស្គា​ល់គាត់ ​និង​មើល​គំរូអំពី​គាត់​នូវអត្ថចរិត​ធ្វើ​ការងារក្នុ​ងពិភព​សិល្បៈ​។ ហើយខ្ញុំសុំ​អរគុណ​ដល់បងប្អូន​ទំាងអស់​ដែលតែ​ងគាំទ្រ​តារា​ចម្រៀង​ ចេន សាយចៃ ក៏ដូច​ជាគំា​ទ្របទ​និពន្ធថ្មី​របស់ផ​លិតកម្ម ថោ​ន ទំាងអស់ ពួកយើងនៅ​តែខិតខំ​បន្ត​រិះរក​អ្វីដែលថ្មីៗ​មកបង្ហាញជូ​នបងប្អូន​កំសាន្ត​ជាបន្តទៀត។"
នៅ​ក្នុង​ន័យ​ខាង​លើ លោក យឹម តាស្រង់​ក៏​បាន​រិះ​គន់​ដល់​តារា​ចម្រៀង​ពន្លក​ក្រោយផងដែរ ដែល​មិន​ចេះ​ផ្ដល់​តម្លៃ​លើ​ការងារឱ្យ​យក​គំរូ​តាម​បងស្រី​ចេន សាយចៃ​៕
អត្ថបទ៖ តុលា
Share on Google Plus

0 comments:

Post a Comment