Trailer រឿង "ទឹកចិត្តម្ដាយសម័យថ្មី" កំពុងឆក់យកទឹកភ្នែកទស្សនិកជនមុនការចាក់បញ្ចាំង


ខ្សែភាពយន្តខ្មែរខ្នាតធំកម្រិត 4K របស់ផលិតកម្ម ថោន ដែលជាចំណងដៃថ្មីសម្រាប់ដើមឆ្នាំ២០១៧ រឿង "ទឹកចិត្តម្ដាយសម័យថ្មី" បានបញ្ចេញ Trailer ជាផ្លូវការហើយកាលពីពេលថ្មីៗនេះ កំពុងឆក់យកទឹកភ្នែកពីទស្សនិកជនបណ្ដើរៗមុនការចាក់បញ្ចាំង។


ខ្សែភាពយន្តដែលផ្ដោតលើជីវិតយុវវ័យភ្លើតភ្លើន និងទឹកចិត្តរបស់អ្នកម្ដាយនេះកំពុងទទួលបានការចាប់អារម្មណ៍គាំទ្រជាខ្លាំង ព្រោះសាច់រឿងទាំងមូលបានលាតត្រដាងពីជីវិតរបស់អ្នកម្ដាយគ្រប់រូបដែលហ៊ានលះបង់គ្រប់យ៉ាងចំពោះកូន។ មិនត្រឹមតែសាច់រឿងប៉ុណ្ណោះទេ បទចម្រៀងអមខ្សែភាពយន្តនេះក៏បានចាក់ដោតបេះដូងអ្នកស្ដាប់ផងដែរ ដែលមានចំណងជើងថា "ម៉ែមានតែមួយ" ច្រៀងដោយតារាចម្រៀងសំឡេងស្អកលោក ខេម ទៀតផង។




គួរបញ្ជាក់ដែរថា ខ្សែភាពយន្តខ្នាតធំ រឿង "ទឹកចិត្តម្ដាយសម័យថ្មី" នេះផលិតឡើងដោយផលិតកម្ម ថោន ដែលមានអ្នកស្រី  ពាន់ ភួងបុប្ផា ជាអ្នកនិពន្ធ និងដឹកនាំរឿងផ្ទាល់ ដោយបានជ្រើសរើសតួសម្ដែងល្បីៗ៤ជំនាន់មកបញ្ចូលគ្នា ពិសេសគឺអ្នកស្រី អម្ពរ ទេវី ដែលហោះពីសហរដ្ឋអាមេរិក ដោយប្រើបច្ចេកទេស និងសម្ភារៈទំនើបៗចុងក្រោយមកផលិត ដើម្បីសម្រិតសម្រាំងទាំងគុណភាព និងសាច់រឿង៕

ចង់ដឹង Trailer យ៉ាងណានោះ តោះទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖


អត្ថបទ៖ តុលា
Share on Google Plus

0 comments:

Post a Comment