បទថ្មី "ម៉ែមានតែមួយ" ក្នុងរឿងទឹកចិត្តម្ដាយសម័យថ្មី របស់ខេមកំពុងតែដោតចិត្តអ្នកស្ដាប់


ខណៈខ្សែភាពយន្តខ្មែរខ្នាតធំកម្រិត 4.5K រឿង "ទឹកចិត្តម្ដាយសម័យថ្មី" ត្រៀមសម្ពោធចាក់បញ្ចាំងជាផ្លូវការនៅរោងភាពយន្ត Major Cineplex នាដើមខែមីនាខាងមុខនេះ ផលិតកម្ម ថោន ក៏បានបញ្ចេញវីដេអូបទចម្រៀង OST ថ្មីរបស់ខ្លួនមានចំណងជើងថា "ម៉ែមានតែមួយ" ដែលបកស្រាយដោយកំពូលតារាចម្រៀង ខេម ជាមួយរូបភាពកម្រិត 4K មិនធ្លាប់មានពីមុនមក។


វីដេអូបបទចម្រៀងកម្រិត 4K "ម៉ែមានតែមួយ" នេះ ក៏កំពុងតែចាក់ដោតអារម្មណ៍អ្នកស្ដាប់ និងអ្នកទស្សនាជាមួយឈុតឆាកមួយចំនួនក្នុងរឿង "ទឹកចិត្តម្ដាយសម័យថ្មី" ស្ទើរតែចង់ហូរទឹកភ្នែកទៅតាមអត្ថន័យបទចម្រៀង និងរូបភាពផងដែរ។


មិនបកស្រាយច្រើន យើងនាំគ្នាទៅមើលវីដេអូបទចម្រៀងកម្រិត 4K នេះច្បាស់យ៉ាងណា? ហើយបទចម្រៀងមានអត្ថន័យបែបណាខ្លះក្នុងវីដេអូខាងក្រោមនេះ៖


អត្ថបទ៖ តុលា
Share on Google Plus

0 comments:

Post a Comment