សុគន្ធ នីសា​ឆក់​តំណែង​ផ្ទួនៗ​ពី​ឱក សុគន្ធកញ្ញា


អ្នក​ទាំងអស់​គ្នា​ប្រាកដ​ជា​បាន​ដឹង​ហើយ​អំពី​គម្រោង​នៃ​ការ​ផលិត​រឿង​ភាគ​របស់​ស្ថានីយ​ទូរទស្សន៍​ហង្សមាស ដែល​បាន​ចុះផ្សាយ​កន្លង​មក ដោយ​ត្រៀម​យក​តារា​ចម្រៀង​របស់​ខ្លួន​ធ្វើ​ជា​តួឯក​តែម្ដង។ ហើយ​អ្វី​ដែល​អ្នកគាំទ្រ​ចង់​បាន​នោះ​គឺ​ជា​ដៃ​គូ​ដ៏​ស័ក្ដិសម​បំផុត ដែល​ត្រូវ​គេ​រំពឹង​ទុក​ថា នឹង​បង្ហាញ​ខ្លួន​ក្នុង​រឿង​ភាគ​ដំបូង​សម្រាប់​ចាក់​ម៉ោង​មាស​ បន្ទាប់​ពីទូរទស្សន៍​មួយ​នេះ​គ្មាន​កម្មវិធី​ដែល​ផលិត​ដោយ​ខ្លួន​ឯង​ក្រៅ​ពី​កម្មវិធី​ព័ត៌មាន​អស់​រយៈ​ពេល​មួយ​ឆ្នាំ​ជាង​មកហើយ។ មួយ​គូ​នោះ​គ្មាន​ទៅណាឆ្ងាយ​ពី​ ឆន សុវណ្ណរាជ និង​ ឱក សុគន្ធកញ្ញាឡើយ ដោយសារ​តែ​ពួកគេ​មិនត្រឹម​ជា​ដៃ​គូស័ក្ដិសម​ក្នុង​ការ​ច្រៀង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ថា​បាន​លួច​បង្កើត​ស្នេហា​ជាមួយ​គ្នាទៀត​ផង។


ប៉ុន្តែ​អ្វី​ដែល​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ជាមួយ​ប្រភព​ព័ត៌មាន​ដ៏​គួរ​ឱ្យ​ជឿ​ជាក់​មួយ​បាន​ផ្សាយ​ថា សុគន្ធ នីសា​ទៅ​វិញ​ទេ​ដែល​ជា​តួឯក​ជាមួយលោក ឆន សុវណ្ណរាជ មិនមែន​ជា​ ឱក សុគន្ធកញ្ញា ដូច​ដែល​យើង​ចង់បាន​ឡើយ។



គួរ​កត់​សម្គាល់​ថា តាំង​ពី​វិល​ចូល​ហង្សមាសវិញ សុគន្ធ នីសា ហាក់​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់ និងលើក​ស្ទួយ​យ៉ាង​ខ្លាំង មិន​ថា​ទាំង​បទចម្រៀង ឬ​ការ​សម្ដែង​តាម​ខន​សឺត​នោះទេដោយ​ឆក់​យក​តំណែង ឱក សុគន្ធកញ្ញា ដែល​ធ្លាប់​តែ​ជា​តារា​លេច​ធ្លោ​ជាង​គេ​បំផុត​របស់​ហង្សមាស។ ជាក់​ស្ដែង​បទចម្រៀង​របស់ សុគន្ធ នីសា ចេញ​ជា​បន្តបន្ទាប់​ដោយ​ចាប់​ដៃ​គូ​ជាមួយកំពូល​តារា​ចម្រៀង​ប្រចាំ​ផលិតកម្មរួមមាន​លោក ព្រាប សុវត្ថិ និង ឆន សុវណ្ណរាជ​ទៀត​ផង ស្រប​ពេល​ដែល​តារា​ចម្រៀង​ជា​ច្រើន​មិនទាន់​បាន​ចេញ​មួយ​បទ​សោះ។

អត្ថបទ៖ TEA
Share on Google Plus

0 comments:

Post a Comment