ឈិត​ សុវណ្ណ​បញ្ញា​ប្លែក​ខ្លាំង ខណៈ​បទ​ថ្មី​នៅ​ថោន​ត្រូវ​បាន​បែក​ធ្លាយ(មាន​វីដេអូ)



បន្ទាប់​ពី​ដើរ​ចេញ​ផលិតកម្ម​ហង្សមាស​ មិន​បាន​ប៉ុន្មាន​ក៏​ហក់​ចូល​ផលិតកម្ម​ថោន​​ព្រម​ទាំង​ចេញ​បទ​ភ្លាមៗ​ស្ទើរ​មិន​ជឿ។​ឈិត​ សុវណ្ណបញ្ញា​នៅ​ថោន​ពេល​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មិន​ដូច​ឈិត​ សុវណ្ណ​បញ្ញា​នៅ​ហង្សមាស​ឡើយ។​នៅ​ក្នុង​ផលិតកម្ម​ចាស់ បញ្ញា​មើល​ទៅ​ជា​តារា​ចម្រៀង​ធម្មតា​ម្នាក់​ដែល​គេ​ទុក​នៅ​គន្លៀត​ជញ្ជាំង​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ​បញ្ញា​បាន​ធ្វើ​អោយ​មហាជន​ សូម្បី​តែ​អ្នក​គាំ​ទ្រ​ផ្ទាល់​ក៏​លាន់​មាត់​ដែរ ក្រោយ​ពី​បញ្ញា​បាន​ផ្លាស់​ប្ដូរ​ស្ទាយ៍​ថ្មី​ មើល​សឹង​មិន​ស្គាល់​។


ស្រប​ពេល​ដែល​មើល​ទៅ​ដូច​ជា​ឡើង​ប្រជាប្រិយភាព​មួយ​ក្រឺត​នេះ ទស្សនិកជន​កំពុង​តែ​រង់​ចាំ​មើល​បទ​ថ្មី​របស់​​អតីត​តារា​ចម្រៀង​ចាស់​វស្សា​ម្នាក់​នេះ​ផង​ដែរ ថា​មាន​បទ​អ្វី​ខ្លះ។​ស្រាប់​តែ​ពេល​នេះ​បទ​ចម្រៀង​មួយ​បទ​របស់​បញ្ញា ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ជា​បទ​ថ្មី​ក្នុង​ផលិតកម្ម​ថោន ព្រោះ​ដោយ​សារ​បទ​នេះ​ត្រូវ​បាន​បង្ហោះ​ដោយ​លោក អ៊ិន​ ទីតូ​ដែល​ជា​ទើប​ចេញ​ពី​ហង្សមាស​មក​ថោន​ដូច​គ្នា។តាម​រយះ​វីដេអូ​នេះ​ត្រូវ​បាន​ថត​ចេញ​ពី​ក្លិប​មួយ​ដែល​គ្រប់​គ្នា​កំពុង​រាំ​បទ​នេះ ព្រោះ​ថា​ពិរោះ​មែន​ទែន។​តោះ​ទៅ​ស្ដាប់​ទាំង​អស់​គ្នា:

ដោយ: Sai ​​​​​

Share on Google Plus

0 comments:

Post a Comment