ខ្សែភាពយន្ត​ប្រជុំតារាល្បី​៤ជំនាន់​របស់ ថោន ​រឿង ទឹកចិត្តម្ដាយសម័យថ្មី ត្រៀមបញ្ចាំង​ដើម​ខែ​មីនា​នេះ


បន្ទាប់​ពី​ខិត​ខំ​ផលិតសម្រិត​សម្រាំង​អស់​ជា​ច្រើន​ខែ​មកហើយ​នោះ ខ្សែភាពយន្ត​ខ្នាតធំ​កម្រិត 4K និង​ជា​ស្នាដៃ​ដំបូង​របស់​ផលិតកម្ម ថោន រឿង "ទឹកចិត្តម្ដាយសម័យថ្មី" បានប្រកាស​ថ្ងៃ​ចាប់​ផ្ដើម​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​ហើយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នា​ព្រឹក​​នេះ។



ខ្សែ​ភាពយន្ត​ខ្នាតធំរឿង "ទឹកចិត្តម្ដាយសម័យថ្មី" នេះ និពន្ធ និងដឹកនាំរឿងដោយ អ្នកស្រី ពាន់ ភួងបុប្ផា ហើយ​ប្រជុំ​ដោយ​តារាល្បីៗ​​បួន​ជំនាន់រួមមាន អ្នកស្រី អម្ពរ ទេវី ដែលបានអវត្តមានជាង ១៦ឆ្នាំមកហើយក្នុងការសម្ដែង, អ្នកស្រី ស្វែង សុជាតា, ស៊ឹម សូលីកា, សុខ សុម៉ាវតី, កញ្ញា ឌុច លីដា, លោក ទេព រិន្ធដារ៉ូ, មាស យិតឧស្សាហ៍, ប៊ុត សារ៉ាវុធ រួម​ទាំង​តារាកិត្តិយស អ្នកស្រី ឌី សាវ៉េត និងតារាប្រុសស្រីជាច្រើនរូបទៀត ត្រៀម​​ចាក់​​បញ្ចាំង​ពី​ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះតទៅ គ្រប់​រោងភាពយន្ត​ទំនើប​ក្នុងរាជធានីភ្នំពេញ។

ប្រិយមិត្ត​អាច​ទស្សនាវីដេអូ​កិច្ចសម្ភាសន៍​ពិសេស​បង្ហាញ​ពី​គោល​បំណង​ផលិត​នៃ​សាច់រឿង​នេះ​ឡើង ជាមួយ​​អ្នកនិពន្ធ និង​ដឹកនាំរឿង​ដ៏​ឆ្នើម​គឺ អ្នកស្រី ពាន់ ភួងបុប្ផា ដូច​ខាងក្រោម​នេះ៖


អត្ថបទ៖ តុលា
Share on Google Plus

1 comments: