បទថ្មី​របស់អ្នកនាង យក់ ឋិតរដ្ឋា កំពុង​តែ​ល្បី​ខ្លាំង​លើ​ហ្វេសប៊ុក


នៅ​ថ្ងៃបិទ​ការ​​ប្រកួត​ជ្រើសរើសជើងឯក Soccer League 2016 និងការ​ប្រកួត​មិត្តភាព​ដើម្បី​រក​មូល​និធិ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​កាល​ពី​ពេល​ថ្មីៗនេះ អ្នកនាង យក់ ឋិតរដ្ឋា បាន​បង្ហើប​សំណៀង​យ៉ាង​ពិរោះ និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ជាមួយ​បទ​ "Crush អ្នកទាល់បាល់"។



មិន​ត្រឹម​តែ​បង្ហើប​សំណៀង​ប៉ុណ្ណោះទេ ស្វាមី​អ្នកនាង យក់ ឋិតរដ្ឋា លោក ឃុំ ប៊ុណ្ណាដែត ព្រម​ទាំង​តារា​សម្ដែង​ និង​ម៉ូដែល​ជា​ច្រើន​រូប បាន​រាំ​អមជាមួយ​ការ​សម្ដែង​បទ​នេះ។ ចង់​ដឹង​បទ​នេះពិរោះ​យ៉ាង​ណា អាច​ទស្សនា​វីដេអូ​ខាងក្រោមនេះ​បាន៖


សូមបញ្ជាក់​ថា៖ នេះ​ជា​ការ​បង្ហាញ​ខ្លួន​យ៉ាង​ពិសេស​របស់​អ្នកនាង យក់ ឋិតរដ្ឋា បន្ទាប់​ពី​មាន​ដំណឹង​​អាក់អន់​ចិត្ត​ខ្លាំង​ចំពោះ​ផលិតកម្ម រស្មីហង្សមាស ខណៈ​មាន​ព័ត៌មាន​លេច​លឺ​ថា​ អ្នកនាង​នឹង​ដើរ​ចេញ​ពី​ហង្សមាស​ទៅ​ផលិតកម្ម​ធំមួយ៕

អត្ថបទ៖ តុលា
រូបថត៖ FB កឹម សុវណ្ណា
Share on Google Plus

0 comments:

Post a Comment