មិនដល់២៤ម៉ោង បទ "Dance and Smile" មានទស្សនាជាង១៤ម៉ឺនដង


គិតមកត្រឹមម៉ោង១០ព្រឹកនេះ បទចម្រៀងថ្មី "Dance and Smile" របស់កញ្ញា មាស សុខសោភា ដែលចាប់ដៃច្រៀងរួមជាមួយលោក TO និង Tempo មានអ្នកទស្សនាជាង១៤ម៉ឺនដងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្ម ថោន។


បទចម្រៀង "Dance and Smile" ដែលបានបង្ហោះកាលពីម្សិលមិញនៅម៉ោង ១២ និង៥៥នាទីរសៀលនោះ មានអ្នក Like ប្រហែល៧២០០នាក់ ព្រមទាំងមានអ្នក Share បន្តបន្ទាប់គ្នា ៥១៩១ដង ដែលជាបទធ្វើឱ្យកក្រើកសម្រាប់ដើមឆ្នាំ២០១៧ពីផលិតកម្ម ថោន។


បើតាមការចុះផ្សាយនៅតាមបណ្ដាសារព័ត៌មានក្នុងស្រុកមួយចំនួនបានបន្ថែមថា បទថ្មីនេះ ផលិតកម្ម ថោន បានសម្រិតសម្រាំងយ៉ាងពិសេស ជាមួយការចំណាយខ្ពស់ជាងបទផ្សេងៗរហូតដល់៤ទៅ៥ដង ជាមួយខ្ទង់ចំណាយប្រហែល២០០០ដុល្លារ៕


អត្ថបទ៖ តុលា
Share on Google Plus

0 comments:

Post a Comment