ស្នេហា រ៉ាយុ និងរ៉ាប៊ី ដូចឆ្មានិងកណ្ដុរក្នុងបទថ្មី


តារាចម្រៀង​វ័យក្មេង​ពីរ​រូប​ប្រចាំផលិតកម្ម ថោន លោក សុគន្ធ ថេរ៉ាយុ បាន​ចាប់​ដៃ​គូ​ជាមួយ​កញ្ញា រ៉ាប៊ី យ៉ាង​ស័ក្តិសម​នៅ​ក្នុង​បទចម្រៀង​ថ្មី​មាន​ចំណង​ជើង​ថា ស្នេហ៍ពិតមិនគិតឈ្នះចាញ់ ដែល​ជា​ស្នាដៃ​និពន្ធ​ទំនុកច្រៀង និងបទភ្លេង៖ Ad Da Sakada និង​សម្រួលបទភ្លេង​ដោយ​លោក ដា ភ្លេង។



វីដេអូ​បទចម្រៀង​ថ្មី​ដែល​ជា​ស្នាដៃ​ដឹកនាំ​សម្ដែងរបស់​លោក RED នេះ ទើប​តែ​​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ Official Town Production កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ ជាមួយ​សាច់រឿង​​ប្លែក​​ដូច​ស្នេហា​ឆ្មា និងកណ្ដុរ ដែល​ពូកែ​ឈ្លោះ​ប្រកែក​គ្នាគ្រប់​ពេល ប៉ុន្តែ​នៅ​តែ​ស្រឡាញ់​គ្នា។

ទោះ​ជា​យ៉ាង​ណា ផលិតកម្ម ថោន មិនទាន់​បញ្ជាក់​ថា​បទ​នេះ​ចេញ​លក់​ក្នុង Audio CD និង VCD នៅពេល​ណា​នោះ​ទេ តែ​អាច​ទស្សនា​វីដេអូ Teaser នៅខាងក្រោមនេះបាន៖


អត្ថបទ៖ តុលា
Share on Google Plus

0 comments:

Post a Comment