កែវ​ វាសនា​បាញ់​បទ​ញាក់​បែក​ស្លុយ​ពេល​ចូល​ឆ្នាំ​ចំៗ


ក្រោយ​ពី​ផលិតកម្ម​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​បទ​ចម្រៀង​សម្រាប់​ចូល​ឆ្នាំ​អស់​ជា​ច្រើន​តារា​រួច​មក​ មហាជន​ក៏​ដូច​ជា​អ្នក​គាំ​ទ្រ​តារា​ចម្រៀង​កែវ​ វាសនា​ចេះ​តែ​ឆ្ងល់​ថា​ហេតុ​អ្វី​ក៏​មិន​ទាន់​មាន​បទ​កែវ​ វាសនា​ចេញ​អញ្ចឹង​។ ​ទើប​តែ​ល្ងាច​ថ្ងៃ​ពុធ​នេះ​ខាង​ផលិតកម្ម​ថោន​ បាន​បង្ហោះ​បទ​ចម្រៀង​របស់ ​កែវ វាសនា​ដែល​ហ្វេន​រង់​ចាំ​យ៉ាង​អន្ទះសា​rហើយ។ ​ប៉ុន្តែ​អ្វី​ដែល​រឹត​តែ​ធ្វើ​អោយ​ប្លែក​ និង​ចាប់​អារម្មណ៍​ទៀត​នោះ​គឺ​បទ​នេះ​ច្រៀង​ចេញ​មក​បាញ់​ទៅ​លើ​បទ​ញាក់​បែក​ស្លុយ​ទាំង​អំបាល​ម៉ាណ​ដែល​ចេញ​ក្នុង​បុណ្យ​ចូល​ឆ្នាំ​នេះ​តែ​ម្ដង ដោយ​សារ​តែ​បទ​ញាក់​ទាំង​អស់​នោះ​អ្នក​រាំ​រញ៉េរញៃ​ហុយ​ដី ហើយ​ក៏​ជា​បទ​ដែល​តែង​ធ្វើ​អោយ​មាន​ការ​វៃ​កាប់​ចាក់​គ្នា​តាម​ធុង​បាស​នៅ​តាម​ស្រុក​ភូមិ​កន្លង​មក​ដែរ​។ ​ទើប​ទស្សនិកជន​ជន​យល់​ថា​បទ​កែវ​ វាសនា​ចេញ​ក្រោយ​គេ​ ដោយ​សារ​តែ​ថោន​ចាំ​ចេញ​បទ​ញាក់​សិន ទើប​ចេញ​បទ​នេះ​ជា​ក្រោយ។​​


បទ​ថ្មី​ដែល​មាន​ចំណង​ជើង​ថា​ "រាំស្លូតៗជាមួយខ្ញុំ"​ ជា​ចង្វាក់​រាំ​វង់​ស្ដាប់​​ទៅ​ពិត​ជា​ពីរោះ ចង្វាក់​រាំ​សប្បាយ​​ហើយ​ប្លែក​មែន​ទែន។ តោះ​មក​រាំ​ស្លូត​ជា​មួយ ​កែវ​ វាសនា​ទាំង​អស់​គ្នា៖


អត្ថបទ៖ ឡេង
Share on Google Plus

0 comments:

Post a Comment