អ្នក​គាំទ្រ​អ៊ីវ៉ា​ជ្រួល​ច្របល់​ក្រោយ​អ្នក​នៅ​ពី​ក្រោយ​ធ្វើ​អោយ​អ៊ីវ៉ា​ល្បី​ ផ្លាស់​ចូល​ថោន


បទ​ចម្រៀង​មួយ​បទ​ដែល​ល្បី​ក្រៅ​ពី​ត្រូវ​ការ​សម្លេង​អ្នក​ចម្រៀង​ពីរោះ​ហើយ ក៏​ត្រូវ​ការ​ចូល​រួម​អ្នក​សរសេរ​ទំនុក​ច្រៀង​​អោយ​ល្អ​ផង​ដែរ។​បើ​សិន​ជា​អ្នក​ច្រៀង​សម្លេង​ពីរោះ​ប៉ុន្តែ​បារ៉ូល​មិន​ដឹង​ណា​ណី​ ក៏​បទ​នោះ​មិន​ផ្ទុះ​ការ​គាំ​ទ្រ​រួច​ដែរ។​ដូច្នេះ​អ្នក​និពន្ធ​ក៏​ជា​ចំណែក​រួម​ផ្សំ​ក្នុង​បទ​ចម្រៀង​នោះ​ដែរ។​ងាក​មក​ចាប់​អារម្មណ៍​អ្នក​និពន្ធ​ស្រី​វ័យ​ក្មេង​ស្រស់​សោភា ស៊ិន​ ធារី​វិញ​ មនុស្ស​ភាគ​ច្រើន​មិន​សូវ​ជា​ស្គាល់​គាត់​ប៉ុន្មាន​ទេ​ ប៉ុន្តែ​បើ​និយាយ​ដល់​បទ​ខឹង​ឬ​ស្អប់​បង​អាច​ជេរ​អូន​បាន លើស​ពី​ហ្វេន​បាន​អត់? គ្មាន​អ្នក​ណា​ដែល​មិន​ស្គាល់​ទេ​ព្រោះ​ជា​បទ​ចម្រៀង​ល្បី​ពេញ​ផ្ទៃ​ប្រទេស​។​ហើយ​នេះ​ជា​ស្នាដៃ​និពន្ធ​របស់​កញ្ញា​ស៊ិន​ ធារី​ក្នុង​ចំណោម​ស្នាដៃ​ដែល​ល្បី​ភ្លូក​ទឹក​ភ្លូក​ដី​ជា​ច្រើន​ទៀត។


ក្នុង​ចំណោម​តារា​ចម្រៀង​ទាំង​អស់​របស់​សាន់ដេ​​ ស៊ិន​ ធារី​ហាក់​ដូច​ជា​យក​ចិត្ត​ទុក​ដាក់​ដល់​អ៊ីវ៉ា​ច្រើន​ជាង​គេ ហើយ​អាច​និយាយ​បាន​ថា​អ៊ីវ៉ា​នៅ​តែ​រក្សា​ប្រជាប្រិយភាព​មក​ដល់​សព្វ​ថ្ងៃ​ក៏​មាន​អ្នក​និពន្ធ​ម្នាក់​នេះ​ជា​ខ្នង​បង្អែក​ដ៏​រឹង​មាំ​ដែរ។​ប៉ុន្តែ​ក្រោយ​ការ​ចាក​ចេញ​របស់​ស៊ិន​ ធារី​ពី​សាន់​ដេ​មក​ចូល​ថោន វា​ពិត​ជា​ដំណឹង​មិន​ល្អ​មួយ​សម្រាប់​អ្នក​គាំ​ទ្រ​អ៊ី​វ៉ា​ប៉ុន្មាន​ឡើយ។​ពួក​គេ​កំពុង​តែ​ព្រួយ​បារម្ភ​ពី​ប្រជាប្រិយភាព​របស់​អ៊ីវ៉ា​នៅ​ថ្ងៃ​ខាង​មុខ ខណះ​ដែល​រាល់​ថ្ងៃ​អ៊ីវ៉ា​ហាក់​មិន​សូវ​បាន​ទទួល​ការ​លើក​ស្ទួយ​ពី​សាន់​ដេ​ស្រាប់​ផង បើ​ទោះ​ជា​មហាជន​យល់​ឃើញ​ថា​អ៊ីវ៉ា​មាន​សម្លេង​ល្អ​និង​ពីរោះ​ជាង​គេ​នៅ​សាន់​ដេ​ក្ដី​។



គេ​មិន​ទាន់​ដឹង​អ៊ីវ៉ា​សម្រេច​ចិត្ត​យ៉ាង​ណា​នោះ​ទេ សម្រាប់​ជំហាន​បន្ទាប់​ក្រោយ​ពី​បាត់​បង់​អ្នក​នៅ​ពី​ក្រោយ​ម្នាក់​នេះ​។​ចាំ​មើល​ថា​អ៊ីវ៉ា​នឹង​បន្ត​កុង​ត្រា​នៅ​ជាមួយ​សាន់​ដេ​បន្ដ​ទៀត ឬ​ក៏​ហក់​ចូល​ហង្សមាស​ដែល​ជា​ផលិតកម្ម​ដ៏​ធំ​ជាង​គេ​នៅ​ស្រុក​ខ្មែរ​តាម​សុខ ស្រីនាង​ឬ​យ៉ាង​ណា ព្រោះ​បើ​តាម​សមត្ថភាព​របស់​អ៊ីវ៉ា​ហង្សមាស​ពិបាក​នឹង​មិន​ទទួល​យក​ណាស់៕

ដោយ:Sai​​​
Share on Google Plus

0 comments:

Post a Comment