វត្តមានសេរីមន្តក្នុងហង្សមាស ធ្វើអោយប្រជាប្រិយភាពឆន សុវណ្ណរាជធ្លាក់ខ្លាំង?



រយៈពេលស្ទើរមួយឆ្នាំចុងក្រោយនេះ អ្នកគាំទ្ររបស់ឆន សុវណ្ណរាជហាក់ដូចជាអន់ចិត្តខ្លាំងដោយសារតែពេលនេះហង្សមាសហាក់ដូចជាមិនសូវអើពើរចំពោះតារារូបនេះដូចកាលពីមុន សូម្បីតែបទចម្រៀងក៏សឹងតែគ្មានផង។


ឆន សុវណ្ណរាជរយៈពេលជិត១០ឆ្នាំដែលជាដៃគូរសាកសមរបស់សុគន្ធ កញ្ញានៅផលិតកម្មហង្សមាស ហាក់ដូចជាកាន់តែឃ្លាតឆ្ងាយទៅដោយសារតែមានវត្តមានដៃគូរចាស់សុគន្ធ កញ្ញានោះគឺខេមរៈ សេរីមន្តចូលមកកាន់ហង្សមាសដែរ។


ករណី២ដែលធ្វើអោយឆន សុវណ្ណរាជលែងក្លាយជាកូនសំណព្វនៅហង្សមាសជាបន្តទៀតនោះ គឺទីមួយអាចដោយសារតែពេលនេះហង្សមាសមានតួឯកថ្មីដែលមានសក្តានុពលជាងសុវណ្ណរាជ ចំណែកទី២នោះគឺអាចថាពេលនេះកញ្ញាបង្ហាញមុខមាត់ពិតគូរស្នេហ៍របស់ខ្លួនហើយ ដូច្នេះវាលែងជារឿងចាំបាច់ដែលត្រូវហង្សមាសលើកតម្កើងសុវណ្ណរាជ ដើម្បីបង្វែងដានការចាប់អារម្មណ៍របស់មហាជនលើទំនាក់ទំនងកញ្ញានិងសុវណ្ណារាជដូចមុននោះទេ។


មកទល់ពេលនេះគេមិនទាន់ឃើញបទថ្មីរបស់សុណ្ណារាជណាមួយ អាចទាក់ចិត្តរបស់មហាជនបានដូចកាលពី១ឆ្នាំឬ២ឆ្នាំមុនទៀតនៅឡើយទេ។ដូច្នេះហើយវាអាចជាដំណឹងអាក្រក់មួយសម្រាប់អ្នកគាំទ្ររបស់សុវណ្ណរាជ ព្រោះថាហង្សមាសអាចនឹងបោះបង់សុវណ្ណរាជចោលបន្តិចម្តង ព្រោះសូម្បីតែកម្មវិធីCambodian Idolសម្រាប់រដូវកាលថ្មីខាងមុខនេះ សេរីមន្តក៏អាចមកចូលកាន់ដំណែងគណៈកម្មការជំនួស ឆន សុវណ្ណារាជផងដែរ។

Share on Google Plus

1 comments:

  1. The best eCm titanium blades available at T-Mobile
    New EPCM ford fusion titanium titanium blades are available at the T-Mobile online titanium band rings store and head titanium tennis racket the and a few other brands that micro touch hair trimmer are available can titanium rings be resized at the official Apple store.

    ReplyDelete