MasterChef កម្មវិធីទូរទស្សន៍កំពុងល្បីខ្លាំងជាងគេបំផុតក្នុងប្រទេស ដឹងទេថាប្រទេសណាខ្លះមានដែរ?



MasterChef Khmerកំពុងតែទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា ដោយសារតែកម្មវិធីនេះសម្រិតសម្រាំងជាពិសេសលក្ខណៈស្តង់ដារពិភពលោកតែម្តង។


បើនិយាយដល់កម្មវិធីដែលទិញសិទ្ធផលិតពីអន្តរជាតិកំពុងចាក់ផ្សាយនាពេលនេះ មានMasterChef Khmerចាក់ផ្សាយនៅលើCTN The Voice kidនិង Cambodian got talentចាក់នៅលើប៉ុស្ត៍Hang Meas HDTV ប៉ុន្តែបើនិយាយពីសំទុះនៃការគាំទ្រនិងទស្សនាវិញ MasterChefហាក់មានប្រជាប្រិយភាពលោតខ្លាំងជាងបន្តិច។

ថ្វីត្បិតតែប្រទេសយើងទើបដំណើររដូវកាលទីមួយក្តី សម្រាប់កម្មវិធីចម្អិនម្ហូបមួយនេះត្រូវបានប្រទេសជាច្រើនលើពិភពលោកទិញសិទ្ធមកផលិតរួចទៅហើយ។


Master Chefមានដើមកំណើតដំបូងបំផុតគឺនៅលើប៉ុស្ត៍BBCរបស់អង់គ្លេសនិងក្រោយមកទៅដល់អាមេរិក និងល្បីពេញពិភពលោក ដែលសព្វថ្ងៃទាំងកំពុងដំណើរការនិងផ្អាកការចាក់ផ្សាយមានរហូតទៅដល់៦០ប្រទេសឯណោះ។
សម្រាប់ក្នុងតំបន់អាស៊ានទាំង១០ប្រទេស កម្ពុជាជាប្រទេសទី៦ក្នុងចំណោម១០ដែលមានMaster Chef Versionប្រទេសខ្លួនឯងនេះ។

ចង់ដឹងថានរណាជាម្ចាស់ជ័យលាភីចុងភៅឯកដំបូងបំផុតរបស់កម្ពុជា កុំភ្លេចតាមដានទាំងអស់គ្នា នៅលើCTN។

Share on Google Plus

0 comments:

Post a Comment