សុផលធ្វើអោយអ្នកតាមដានខ្លះមិនសូវសប្បាយចិត្តក្រោយធ្លាក់ចេញពីកម្មវិធីMaster Chef Khmer





កម្មវិធីប្រកួតធ្វើម្ហូបដែលកំពុងល្បីកក្រើកក្នុងប្រទេសMaster Chef Khmerហាក់ដូចមានសំទុះទៅមុខតាំងពីទីក្រុងទៅដល់បណ្តាខេត្ត។ប្រសិនបើអ្នកជាអ្នកទស្សនាកម្មវិធីប្រកួតរកមេចុងភៅលំដាប់ពិភពលោកមួយនេះ អ្នកនឹងស្គាល់ច្បាស់សុផលដែលសឹងតែគ្រប់គ្នាទាំងអ្នកចូលចិត្តនិងមិនចូលចិត្តលើបេក្ខនារីម្នាក់នេះ ព្រោះថាបេក្ខនារីម្នាក់នេះតែងបញ្ចេញកាយវិកាប្លែកៗ ក្នុងកម្មវិធី។

ដោយសារតែការប្រកួតប្រជែង ការសម្តែងនូវលក្ខណៈប្រជែងគ្នា និយាយរិះគន់គ្នាត្រង់ៗ សុផលត្រូវបានគេមើលឃើញថាហាក់ដូចជាលេចធ្លោរជាងគេក្នុងតួឈ្នានីស ជាពិសេសជាមួយបេក្ខជនម្នាក់ទៀតគឺដារ៉ា។


កាលពីសប្តាហ៍មុននៅពេលដែលតារាប៊ិះធ្លាក់ សុផលហាក់ឌឺដងយ៉ាងខ្លាំង ប៉ុន្តែបែរជាសប្តាហ៍នេះសុផលជាអ្នកដើរចេញពីផ្ទះបាយទៅវិញ។


ដោយសារតែបាត់វត្តមានសុផលពីផ្ទះបាយ ធ្វើអោយទស្សនិកជនដែលតាមដានទស្សនាកម្មវិធីមួយនេះ ហាក់ដូចជាអន់ចិត្តបន្តិចដែរ ព្រោះខ្លាចថាកម្មវិធីអស់គូរជម្លោះឌឺដងគ្នាធ្វើអោយកម្មវិធីលែងល្អមើលទៀត។


ទោះយ៉ាងណាយើងក៏នៅរង់ចាំមើលថាកម្មវិធីនេះនឹងប្រកួតគ្នាដោយរលូនឬមានគូសត្រូវថ្មីក្នុងផ្ទះបាយកើតឡើងបន្តទៀត។

Share on Google Plus

0 comments:

Post a Comment