ចប់បាត់! ខាន់ ជេមស៍លួចបទតារាចម្រៀងផលិតកម្មថោនច្រៀង ឥឡូវម្ចាស់គេតាមទាន់




មិនមែនជាលើកទីមួយនោះទេ សម្រាប់ផលិតកម្មសាន់ដេដែលតែងតែរងការចោទប្រកាន់រឿងចម្លងស្នាដៃអ្នកដទៃ ជាក់ស្តែងកាលពីពេលចូលឆ្នាំក៏ផ្ទុះម្តងរួចហើយនៅពេលដែលMVបទរបស់យូរីលួចយកFootageរបស់ក្រុមភ្លើងគប់មកដាក់ដោយមិនបានសុំ។

លើកនេះក៏ដូចគ្នានៅពេលដែលបទចម្រៀងរបស់ខាន់ ជេមស៍ “សុំទោសដែលបងចាកចេញ” បង្ហោះលើទំព័រFacebookផ្លូវការរបស់ផលិតកម្ម។នៅពេលនេះក៏មានប្រតិកម្មពីម្ចាស់បទគឺតារាចម្រៀងនិងអ្នកនិពន្ធទំនុកច្រៀងHak Recordដែលគេស្គាល់ច្បាស់ថាជាតារាចម្រៀងរបស់ផលិតកម្មថោន។

យោងតាមការបង្ហោះសារប្រតិកម្មរបស់Hak Record បទនេះខាន់ ជេមស៍និងផលិតកម្មសាន់ដេ យកទៅច្រៀងដោយមិនបានសុំខ្លួននោះទេ មិនតែប៉ុណ្ណោះបែរជាប្តូរឈ្មោះអ្នកនិពន្ធ បទភ្លេងនិងទំនុកជាឈ្មោះអ្នកថ្មីដោយមិនមែនជាខ្លួន ចំណែកចំណងជើងក៏កែរបន្ថែមទៀត។
គេមិនទាន់ឃើញមានការឆ្លើយតបយ៉ាងណាពីម្ចាស់ផលិតកម្មសាន់ដេនិងខាន់ ជេមស៍ជាម្ចាស់សម្លេងនៅឡើយទេ។




បទ" សុំទោស" របស់Hak Record ចេញតាំងពីពាក់កណ្តាលឆ្នាំ២០១៧មកម៉្លេះ


បទ" សុំទោសដែលបងចាកចេញ" ចេញកាលពីថ្ងៃទី៥ ខែកញ្ញាឆ្នាំ២០១៨នេះ [MV]







Share on Google Plus

0 comments:

Post a Comment