វី ឌីណែតនឹងក្លាយជាតួឯកថ្មីនៅហង្សមាសជំនួស សុគន្ធ កញ្ញា?




 រយៈពេលជាច្រើនឆ្នាំដែល សុគន្ធ កញ្ញាក្លាយជាតួឯកប្រចាំទ្រនំធំហង្សមាសដែលគ្មានតារាចំណូលចាស់ ចំណូលថ្មីណាផ្តួលបានឡើយ។បើទោះជាពេលនេះ ប្រជាប្រិយភាពរបស់កញ្ញានៅតែឈរលំដាប់កំពូលទាំងក្នុងផលិតកម្មក៏ដូចជាប្រទេសទាំងមូលក៏ដោយក្តី ក៏យើងអាចមើលដឹងពីការថមថយឥទ្ធិពលរបស់កញ្ញានៅហង្សមាសផងដែរ។


ចាប់តាំងពីបើកចិត្តទំលាយ ទំនាក់ទំនងជាមួយនឹងគូស្នេហ៍ដែលជាប្អូនលោកអ៊ឹង សុខលាភអ្នកគ្រប់គ្រង់ផលិតកម្មហង្សមាសរួចមក គេសង្កេតឃើញថាបទចម្រៀងរបស់កញ្ញាមិនបានកើនឡើង ឬសម្រិតសម្រាំងដូចមុននោះទេ ប៉ុន្តែបែរជាថយទៅវិញ។ហេតុផលដែលនៅពីក្រោយការបន្ថយបទចម្រៀងចេញនេះ ក៏អាចមកពីខ្លាចមតិរិះគន់របស់មហាជនថាខ្លួនមានខ្សែរ មានខ្នង គូរស្នេហ៍ជាអ្នកធំនៅក្នុងហង្សមាសក៏អាចថាបាន ឬអាចមកពីកញ្ញាចង់ទុកឱកាសអោយទៅសិស្សប្អូន ស្របពេលដែលខ្លួនឯងដល់វ័យមានគ្រួសារហើយក៏អាចថាបាន។


នៅពេលដែលកញ្ញាហាក់ធ្លាក់ចុះ តើអ្នកណាអាចក្លាយជាតួឯកថ្មីរបស់ហង្សមាសជាបន្ត? ដោយសារទ្រនំមួយនេះមានតារាច្រើន ដូច្នេះចំណុចលេចធ្លោរដែលអាចក្លាយជារាជនីថ្មីបាននោះក្រៅពី មានសម្លេងល្អហើយ ប្រជាប្រិយភាពគួរសមហើយ ក៏ត្រូវតែស្អាតនិងពូកែគ្រប់ចំណុចផងដែរ ហើយលក្ខណៈសម្បត្តិទាំងអស់នេះ គ្មានអ្នកណាក្រៅពីវី ឌីណែតនោះឡើយ។




ជាមួយនឹងសម្លេងពិរោះ រូបសម្រស់ស្រស់ស្អាត ទេពកោសល្យរាំមានទាំងព្រម អ្វីដែលយើងកត់សម្គាល់បាននោះគឺពេលនេះហង្សមាសចាប់ផ្តើមលើកតម្តើង វី ឌីណែតរួចទៅហើយ ចាប់តាំងពីបញ្ចេញបទល្អៗគូជាមួយ ខេមរៈ សេរីមន្ត រហូតមកដល់Nicoទៀត ហើយបទទាំងអស់នោះសុទ្ធតែផ្ទះខ្លាំង រហូតគ្មានបទតារាស្រីនៅហង្សមាសរូបណាតាមទាន់ឡើយជាក់ស្តែងដូចជាបទ ខ្ញុំលែងត្រូវការសេ្នហាជាដើម៕




Share on Google Plus

0 comments:

Post a Comment