ថ្ងៃនេះ សាកធ្វើកំពឹសចៀនម្ដងមើល!



អត្ថបទចុះផ្សាយសាកល្បង៖ 

គ្រឿងផ្សំ


1.អង្ករ២កំប៉ុងដាក់ត្រាំទឹក២ម៉ោង
2.កំពិសល្អិតកន្លះគីឡូ
3.កំពិសធំៗកន្លះគីឡូ
4.ម្សៅស្រួយ២កញ្ចប់តូច
5.ម្សៅបំពងរូបបង្គារបំពង៣ស្លាបព្រាបាយ
6.អំបិល១ស្លាបព្រាកាហ្វេ
7.ខ្នរ១ស្លាបព្រាកាហ្វេ
8.ស្កសរ១ស្លាបព្រាកាហ្វេ
9.ប៊ីចេង១ចឹប
10.ស្លឹកខ្ទឹមហាន់ល្អិតៗកន្លះចានចង្កឹះ
11.ទឹក២កំប៉ុងអង្ករ
12.ប្រេងឆា

វិធីធ្វើ


1.យកអង្កដែរត្រាំហើយលាងទឹកអោយស្អាតដាក់អោយស្រោះទឹករួចយកទៅដាក់ក្នុងម៉ាសុីនកិនទឹកក្រឡុករួចចាក់ទឹក២កំប៉ុងចូលកិនរហូតដល់ម្សៅម៉ត់រួចបន្ថែមម្សៅស្រួយ ម្សៅបង្គាបំពង ខ្នរ អំបិល ប៊ីចេង ស្ករស ខូលកិនអោយសព្វចាក់ដាក់ឆ្នាំង១រួចដាក់ស្លឹកខ្ទឹមនិងកំពិសល្អិតចូលកូរអោយសព្វទុកមួយឡែក។

2.យកខ្ទះដាក់ប្រេងអោយក្តៅដាក់ពុម្ពកំពិសចូលប្រហែល១០វិនាទីពុម្ពក្តៅយកម្សៅដួសដាក់លើពុម្ពបរិមាណល្មមមិនក្រាស់ពេកមិនស្តើងពេករៀបកំពិសធំៗពីលើរួចយកទៅចៀនអោយក្រៀមបន្តិចយកកូនកាំបិតមកឆ្កឹះនំចេញពីពុម្ពបើទុកអោយវារបូតដោយខ្លូនឯងវាធ្វើអោយនំក្រៀមជ្រុលទៅជាល្វីង។ ប្រែនំចុះឡើងរហូតដល់នំស្រួយល្មមស្រង់ដាក់អោយស្រោះខ្លាញ់ជាការស្រេច។

ពេលញាំអាចរួយអំបិលម្រេច និងក្រូចឆ្មាពីលើជាការស្រេច។

ប្រភពពី ផ្ទះមុខម្ហូប
Share on Google Plus

0 comments:

Post a Comment