តោះសាកល្បងធ្វើ ជ្រក់ជើងមាន់


អត្ថបទចុះផ្សាយសាកល្បង៖ 

‪# ‎គ្រឿងផ្សំ‬
- ជើងមាន់ កន្លះគីឡូក្រាម
- គល់ស្លឹកគ្រៃ ៦គល់ (កាត់ខ្លីៗ ដំអោយបែក)
- ស្ករស ១ស្លាបព្រាបាយ
- អំបិល ៣ស្លាបព្រាកាហ្វេរ
- ខ្ញី ១ខាំ (ហាន់ជាបន្ទះស្តើងៗ)
- ទឹកត្រី ១កូនចានចង្កឹះ
- ទឹកខ្មេះ កន្លះកូនចានចង្កឹះ
- ទឹក ២កូនចានចង្កឹះ
- ម្ទេស តាមចំនូលចិត្ត (ហាន់ប្រឆិតៗស្តើងៗ ឬ ដាក់ទាំងមូល)
- ស្លឹកក្រូច ៥សន្លឹក (ហាន់ជាសរសៃស្តើងៗ)
- ខ្ទឹមស (ហាន់ជាចំណិតស្តើងៗ)

- ក្រូច(សម្រាប់ធ្វើតែក្រូចឆ្មា) ១០ផ្លែ (ពុះជាពីរ)


‪# ‎របៀបធ្វើ‬

- យកជើងមាន់លាងទឹកអោយស្អាត កាត់ក្រចកចេញ រួចកាត់ជាពីរ។
ដាក់ជើងមាន់ក្នុងឆ្នាំង ដាក់អំបិល២ស្លាបព្រាកាហ្វេរ ស្ករបន្តិច គល់ស្លឹកគ្រៃពីរបីចំណិត ខ្ញីបីបួនចំណិត និងទឹកចូលគ្នារួចដាក់ដាំរហូត ដល់ជើងមាន់ឆ្អឹនល្អ (ក្នុងអំឡុងពេលនោះ ឧស្សាហ៍ដួសពពុះចោល) ប្រហែលជា៥ នាទី។

- ដួសជើងមាន់ដែលស្ងោឆ្អឹនដាក់ចូលក្នុងចានទឹកកកប្រហែលជា ២០នាទី។
- លាយទឹកត្រី ស្ករស១ស្លាបព្រាបាយ ទឹកខ្មេះ ទឹក និងអំបិល ១ស្លាបព្រាកាហ្វេរចូលគ្នា រួចដាំអោយពុះ។
ស្រង់ជើងមាន់ដាក់ក្នុងកែវមានគំរប ដាក់គល់ស្លឹកគ្រៃ ដែលនៅសល់ ចូល ដាក់ម្ទេស ស្លឹកក្រូចសើច ខ្ទឹមស ខ្ញី និងទឹកត្រីដែលដាំរួចចូល រួចគ្របអោយជិតទុកមួយថ្ងៃអាចញុំាបាន ជាការស្រេច៕
ញុំាជាមួយអំបិលម្រេចកាន់តែឆ្ងាញ់៕

ប្រភព៖ Mrs Sokuntheary មេផ្ទះ Housewife
Share on Google Plus

0 comments:

Post a Comment